◼ កញ្ចប់ពិនិត្យសុខភាព
◼ ការពិនិត្យសុខភាពថ្នាក់មូលដ្ធាន
◼ កញ្ចប់ពិនិត្យសុខភាពទូលំទូលាយ (comprehensive Course)
◼ កញ្ចប់បន្ថែមពិសេស
សូមចុចតំណ ដើម្បីពិនិត្យមើលកញ្ចប់ពិនិត្យសុខភាពទាំងអស់របស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ និង មជ្ឈមណ្ឌលវេជ្ជសាស្រ្ដសាន់រ៉ាយស៍ សែនសុខ >> https://linktr.ee/SunriseJapanHospital
*1 Special Addsion can add to either basic or comprehensive plan.
*2 Before taking gastroscopy or colonoscopy, a patient needs to have detailed explanation from medical staff and give us consent about preparation, risk and benefit.
*3 Colonoscopy needs 1 night hospitalization.
*4 History Taking System (HITS) is a special tool for medical recording.
*5 Use contrast media. Before taking coronary CT, a patient needs to have detailed explanation from medical staff and give us consent about preparation, risk and benefit .
*6 Private Room or Premium Private Room.
លទ្ធផលស្តីពីការពិនិត្យសុខភាពគឺ ជាសមាសធាតុសំខាន់ដែលបង្ហាញដោយរាងកាយរបស់អ្នក។ ទោះបីជារាងកាយរបស់អ្នកមិនបានកត់សំគាល់នៃរោគសញ្ញាណាមួយក៏ដោយ នោះជំងឺលាក់មុខមួយចំនួនអាចនៅស្ងៀម ហើយវានឹងវិវត្តន៏ទៅតាមពេលវេលាផងដែរ។
ប្រសិនបើអ្នកមិនបានពិនិត្យសុខភាព នោះវាវិវត្តន៏ទៅមុខដោយមិនដឹងថា ថ្ងៃណាមួយ វាអាចនឹងកើតឡើង ដែលអាចនាំឱ្យមានស្ថានភាពគំរាមកំហែងដល់អាយុជីវិតដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ស្ទះសរសៃឈាមខួរក្បាល ឬជំងឺគាំងបេះដូង។
ប្រសិនបើអ្នកដឹងច្បាស់អំពីស្ថានភាព នៃសុខភាពរបស់អ្នក នោះអ្នកនឹងមានអំណាចដើម្បីរក្សាជីវិតរបស់អ្នក និងរស់នៅបានយូរ។ លើសពីនេះអាចត្រូវបានធ្វើដោយការគ្រប់គ្រងសុខភាពរបស់អ្នក, ផ្លាស់ប្តូរទម្លាប់ដែលមិនល្អដែលអ្នកធ្លាប់ធ្វើពីមុន ឬដោយការចាប់ផ្តើមព្យាបាលជំងឺរបស់អ្នក ដែលត្រូវបានរកឃើញនៅក្នុងដំណាក់កាលដំបូង។
ដើម្បីកំណត់កត្តាសំខាន់ៗដោយគ្មានការបង្ហាញនៃសញ្ញាដំបូងឬរោគសញ្ញាផ្សេងៗនៅក្នុងរាងកាយរបស់អ្នក យើងសូមណែនាំលោកអ្នកដោយទទួលយកនូវសេវាពិនិត្យសុខភាព យ៉ាងហោចណាស់មួយដង ក្នុងមួយឆ្នាំ។
ដោយតាមរយៈការពិនិត្យសុខភាពជារៀងរាល់ឆ្នាំ អ្នកអាចចាប់ផ្តើមកែលម្អសុខភាពជីវិតរបស់អ្នក។ ការគ្រប់គ្រងស្ថានការណ៏ ហើយរកមើលថាតើសុខភាពរបស់អ្នកស្ថិតនៅកម្រិតល្អបំផុត ឬភាពមិនធម្មតាកំពុងប្រសើរឡើង ឬមានស្ថេរភាព ឬនៅកម្រិតមួយនៃដំណាក់កាលសំខាន់។ ម្យ៉ាងវិញទៀត អ្នកអាចឆ្លុះបញ្ចាំង និងការគិតរបស់អ្នកអំពីលទ្ធផលនៃសុខភាព។ តើអ្វីជារបៀបរស់នៅរបស់អ្នកនាពេលបច្ចុប្បន្ន ដូចជាការហូបចុក ហាត់ប្រាណ ផឹកស្រា ជក់បារី ល តើវាមានប៉ះពាល់ដល់រាងកាយរបស់អ្នកដែរឬទេ?
អ្នកអាចរីករាយនឹងអាយុវែងរបស់អ្នកក្នុងនាមជាបុគ្គលដែលគិតគូរដល់សុខភាព!
ខាងក្រោមនេះជាចំណុចសំខាន់ៗចំនួន ៥ នៃការពិនិត្យសុខភាពមានដូចជា៖
១. ការវាស់សម្ពាធឈាម (BP)
និយមន័យ សម្ពាធឈាម (BP) គឺជាការរង្វាស់នៃកម្លាំងនៃឈាមដែលរុញច្រានទៅលើជញ្ជាំងសរសៃឈាម។សម្ពាធនេះ
វាមានសារៈសំខាន់ណាស់ក្នុងការធ្វើចរាចរឈាមពីបេះដូងរបស់អ្នកទៅតាមរាងកាយទាំងមូល។ ភាពញឹកញាប់នៃការវាស់
សំពាធឈាមគឺវាអាស្រ័យលើអាយុ និងស្ថានភាពសុខភាពទូទៅរបស់អ្នក។
ការវាយតម្លៃ សម្ពាធឈាម (BP) គឺជាទិដ្ឋភាពសំខាន់នៃការថែទាំសុខភាពទូទៅរបស់អ្នក។ សំពាធឈាមធម្មតា គឺនៅ
១២០/៨០ mmHg តែប្រសិនបើការវាស់វែងគឺចាប់ពី ១៣០/៨០ ឬលើសពីស្ថានភាពនេះ ត្រូវបានគេចំណាត់ថ្នាក់
ស្គាល់ថាជាឈាមខ្ពស់ ឬលើសសម្ពាធឈាម។
ប្រសិនបើសម្ពាធឈាមឡើងខ្ពស់ឥតឈប់ឈរហើយរួមផ្សំ អ្នកមិនត្រូវបានអើពើ ឬមិនអាចគ្រប់គ្រងសំពាធឈាមបាន
ផលវិបាកអាចនឹងកើតឡើង ហើយវាកើតឡើងអាចបង្កើនហានិភ័យនៃការខូចខាតបេះដូង ខួរក្បាល ភ្នែក និងតម្រង នោមរបស់អ្នក។ ក្នុងស្ថានភាពធ្ងន់ធ្ងរ វាអាចនាំអ្នកទៅរក ជំងឺដាច់សរសៃឈាមខួរក្បាល ការគាំងបេះដូង និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។
ការបង្ការ៖ ត្រូវកាត់បន្ថយជាតិប្រៃ ហាត់ប្រាណអោយបានទៀងទាត់ រក្សាទំងន់រាងកាយអោយបានល្អ ឈប់ជក់បារី ឈប់លេបថ្នាំផ្តេសផ្តាស់ដោយគ្នាវេជ្ជបញ្ជារ ល។
២. កម្រិតជាតិខ្លាញ់ក្នុងឈាម
ជម្ងឺលើសជាតិខ្លាញ់ កើតឡើងនៅពេលកម្រិតជាតិខ្លាញ់អាក្រក់ ដូចជា triglycerides និង cholesterol ក្នុងឈាមខ្ពស់។ ប្រសិនបើទុកចោលមិនបានត្រួតពិនិត្យនិងព្យាបាល ជាតិខ្លាញ់ទំាងអស់នោះនឹងទៅកកតាមសសៃឈាម (Atherosclerosis)ហើយបន្ដាលអោយស្ទះសសៃឈាមបាន។ Atherosclerosis ដែរមិនបានទទួលការព្យាបាល មានភាពព្រឈមមុខខ្ពស់ក្នុងការកើតជម្ងឺបេះដូង និងស្ទះសសៃឈាមខួរក្បាល។ ជម្ងឺលើសជាតិខ្លាញ់ មិនធ្វើអោយមានអាការះ ហើយអាចរកឃើញបានដោយការបូមឈាមពិនិត្យ។ Lipid profile រួមបញ្ចូល Total cholesterol, LDL cholesterol (ជាតិខ្លាញ់អាក្រក់) និង triglyceride ក្នុងឈាម។
ការកាពារ :
កាត់បន្ថយការបរិភោគអាហារមានជាតិខ្លាញ់, រសជាតិផ្អែមនិងប្រៃ, ជៀសវៀងទទួលទានគ្រឿងស្រវឹង និងជក់បារី, បរិភោគបន្លែផ្លែឈើអោយបានច្រើន។
៣. កម្រិតជាតិស្ករក្នុងឈាម
ស្ករជាប្រភពថាមពលសំខាន់សម្រាប់ កោសិកាក្នុងខ្លួនយើង។ វាត្រូវបានស្រូបចូលទៅក្នុងឈាមដោយមានជំនួយពីអរម៉ូនមួយហៅថាអាំងស៊ុយលីន។ ប្រសិនបើជាតិគ្លុយកូសហៀរចូលទៅក្នុងឈាម វាបណ្តាលមកពីកង្វះការផលិតអាំងស៊ុយលីនពីលំពែង។ ការធ្វើតេស្តជាតិស្ករក្នុងឈាមត្រូវបានប្រើដើម្បីពិនិត្យកម្រិតជាតិស្ករក្នុងចរន្តឈាម។
ការកើនឡើងកម្រិតជាតិស្ករច្រើនពេកនៅក្នុងឈាមរបស់យើងត្រូវបានគេហៅថា hyperglycemia ។ ប្រសិនបើ
ស្ថានភាពនេះបន្តដោយគ្មានការព្យាបាល វានឹងធ្វើឱ្យខូចសរសៃប្រសាទមិនអាចត្រឡប់វិញបាន, ការខូចបាតភ្នែកនិង
ស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺ diabetic ketoacidosis ។ ម្យ៉ាងវិញទៀត ស្ថានភាពផ្ទុយគ្នានៅពេលដែល
ជាតិស្ករមិនគ្រប់គ្រាន់នៅក្នុងឈាមត្រូវបានគេហៅថា Hypoglycemia។ វាកើតឡើងជាធម្មតានៅពេលដែលមនុស្ស
ម្នាក់កំពុងប្រើថ្នាំបញ្ចុះជាតិស្ករ។ អ្នកត្រូវធ្វើតេស្តជាតិស្ករក្នុងឈាម ដើម្បីរកមើលថាតើអ្នកស្ថិតក្នុងដំណាក់កាលមុន
ជំងឺទឹកនោមផ្អែម ឬមានជំងឺទឹកនោមផ្អែមរួចទៅហើយ។ ការធ្វើតេស្តនេះជួយវាយតម្លៃស្ថានភាពសុខភាពរបស់អ្នក។
ការធ្វើតេស្តជាតិស្ករក្នុងឈាម វាស់កម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នក បន្ទាប់ពីតមអាហារពេញមួយយប់។ ខណៈពេល
ដែលអេម៉ូក្លូប៊ីន A1c (HbA1c) វាស់កម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នកក្នុងរយៈពេល 2 ទៅ 3 ខែកន្លងមក។
ការកាពារ : ដើម្បីកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម អ្នកគួរទទួលទានអាហារដែលមានកម្រិតសន្ទស្សន៍ glycemic ទាបដូចជាអាហារដែលមានជាតិfiber វីតាមីន និងសារធាតុរ៉ែខ្ពស់និងអាហារទឹកដោះគោមានជាតិខ្លាញ់ទាប។
៤.តេស្តមុខងារថ្លើម (តេស្តឈាម)
ថ្លើមមានតួនាទីផ្សេងៗក្នុងរាងកាយរបស់អ្នក វាច្រោះជាតិពុលដូចជាថ្នាំ ស្រា និងផលិតអង់ស៊ីមដើម្បីបំប្លែងសារជាតិគីមី និងផលិតប្រូតេអ៊ីនដែលប្រើសម្រាប់យន្តការកំណកឈាម។
ការធ្វើតេស្តមុខងារថ្លើម ត្រូវបានធ្វើឡើងដើម្បីពិនិត្យបញ្ហាថ្លើម ការរុករកមើលការឆ្លងមេរោគក្នុងថ្លើម ឬតាមដានសុខភាពទូទៅនៃថ្លើមរបស់អ្នក។ ប្រសិនបើអ្នកមានបញ្ហាថ្លើម ដូចជាខ្លាញ់រុំថ្លើម រលាកថ្លើមស្រួចស្រាវ និងជំងឺរលាកថ្លើមរ៉ាំរ៉ៃ អង់ស៊ីមថ្លើម AST និង ALT ដែលមាននៅក្នុងថ្លើមនឹងហូរចូលទៅក្នុងឈាម បន្ទាប់មកសន្ទស្សន៍ AST (GOT) និងALT (GPT) នឹងកើនឡើង។ ទន្ទឹមនឹងនេះ អង់ស៊ីមមួយដែលមានឈ្មោះថា GGT (γGTP) គឺជាអង់ស៊ីមមួយដែលវាជាសន្ទស្សន៍នៃជំងឺរលាកថ្លើមដោយការសេពគ្រឿងស្រវឹង។ បញ្ហាថ្លើមនេះ មិនត្រូវបានគេរកឃើញថា វាអាចបណ្តាលឱ្យកើតជំងឺក្រិនថ្លើម ឬមហារីកថ្លើមនោះទេ។
ការបង្ការ៖ បរិភោគក្នុងកម្រិតមធ្យម កាត់បន្ថយការទទួលទានគ្រឿងស្រវឹង ត្រូវអោយថ្លើមរបស់អ្នកដោយមិនមានជាតិស្រវឹងយ៉ាងហោចណាស់១ថ្ងៃក្នុងមួយសប្តាហ៍ ត្រូវទទួលទានអាហារដែលមានប្រូតេអ៊ីនដែលមានគុណភាព និងការញ៉ាំបន្លែដែលមានវីតាមីន និងសារធាតុរ៉ែច្រើនប្រភេទ។
៥. តេស្តមុខងារតម្រងនោម (តេស្តទឹកនោម តេស្តឈាម)
តេស្តនេះវាដូចថ្លើមរបស់យើងដែរ តំរងនោមក៏ដើរតួយ៉ាងសំខាន់ក្នុង យន្តការនៃការកំណកឈាម (Hemostasis)
របស់រាងកាយផងដែរ។ វាកម្ចាត់កាកសំណល់ និងជាតិពុល និងទឹកដែលលើសក្នុងឈាម ដែលត្រូវបានបញ្ចេញក្នុង
ពេលនោម។ តម្រងនោមក៏ជួយដល់ការផលិតអរម៉ូនដែលគ្រប់គ្រងសម្ពាធឈាមផងដែរ ហើយក៏មាននាទីផលិត
វីតាមីនD ជួយដល់ការស្រូបយកជាតិកាល់ស្យូមសម្រាប់អោយឆ្អឹងរឹងមាំ និងគាំទ្រដល់ការផលិតកោសិកាឈាម
ផងដែរ។
នៅពេលដែលតម្រងនោមរងរបួស ប្រូតេអ៊ីនចេញមកក្នុងទឹកនោម ខណៈពេលនោះដែរផលិតផលកាកសំណល់មិន
បានត្រងតាមរយៈតម្រងនោម ហើយវានឹងបន្តចរាចរណ៍ទៅក្នុងឈាម ដែលធ្វើអោយឡើងកម្រិត (BUN) អាសូត
ក្នុងឈាម និងក្រេអាទីនីន (creatinine) គឺជាសន្ទស្សន៍ទូទៅសម្រាប់មុខងារតម្រងនោម។ ប្រសិនបើអ្នកនៅតែ
រក្សាស្ថានភាពបែបនេះដោយមិនមានការរកឃើញទាន់ពេលនោះទេ តម្រងនោមរបស់អ្នកនិងបាត់បង់មុខងារបន្តិចម្តងៗ ។ នៅទីបំផុត អ្នកនិងមានជំងឺខូចតម្រងនោមរ៉ាំរ៉ៃ ដែលអ្នកអាចនឹងប្រឈមមុខនិងធ្វើការលាងឈាមដើម្បីលុបចេញជាតិពុលនៅក្នុងខ្លួនរបស់អ្នកជាប្រចាំ។ ក្រៅពីនេះ បញ្ហាសុខភាពមួយទៀតក៏អាចនឹងកើតមានឡើងផងដែរប្រសិនបើកម្រិតអាស៊ីតអ៊ុយរិច (UA) កើនឡើង។ វាកើតមានឡើងនៅពេលដែលអាស៊ីតអ៊ុយរិកមិនមានការបញ្ចេញមកយ៉ាងមានប្រសិទ្ធភាព ស្របពេលនិងវានឹងបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់មួយទៀតដែលហៅថា (ហ្គោដ)។
ការបង្ការ៖
ចាំបាច់ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលមានជាតិប្រៃតិចតួច ការបរិភោគអាហារក្នុងកម្រិតមធ្យម។
※សំរាប់ធ្វើតេស្តគឺមិនត្រូវបានធ្វើការណាត់ជួបឡើយគឺអាស្រ័យទៅតាមគំរោងរបស់អ្នក ព្រោះថាថ្ងៃខ្លះគឺជាថ្ងៃដែលអ្នកមិនអាចធ្វើការពិនិត្យបាន។ យើងសូមផ្តល់យោបល់អោយអ្នកធ្វើការណាត់ជួបប្រសិនអ្នកចង់បានការពិនិត្យសុខភាពក្រៅពីកញ្ចប ធម្មតា។
※ការប៉ាន់ស្មានពេលវេលា : ការធ្វើតេស្តត្រូវចំនាយពេលតិចបំផុតដោយរួមបញ្ចូលទាំង ពេលវេលានៃការបញ្ជូននិងការរងចាំសំរាប់ការធ្វើតេស្តនេះ។យើងខ្ញុំសូមគុណចំពោះការយោគយល់និងការសហការរបស់អ្នក។
※យើងតំរូវអោយធ្វើការកក់លុយសរុបសំរាប់ការធ្វើតេស្តនៅកន្លែងចុះឈ្មោះ។
ការស្នើរសុំធ្វើជាសមាជិកចាប់ពីពេលនេះ
ប្រសិនបើលោកអ្នកមានសំនួរផ្សេងៗសូមទាក់ទងមកយើងខ្ញុំតាមរយៈ http://www.sunrise-hs.com/index.php/kh/contacts