គោលការណ៍ភាពឯកជន

យើងខ្ញុំប្តេជ្ញាក្នុងការផ្តល់ជូននូវសេវាវេជ្ជសាស្រ្តប្រកបដោយទំនុកចិត្ត និងផាសុកភាពដល់អ្នកជំងឺ និងធានាបានថារាល់ព័ត៌មានរបស់លោកអ្នកគឺត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាពបំផុត។ ដូច្នេះ យើងខ្ញុំសូមជំរាបជូនអំពីគោលការណ៍ដូចខាងក្រោមទាក់ទងនឹងការប្រើប្រាស់យ៉ាងប្រុងប្រយត្ន័ទៅលើ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជំងឺ

១ គោលការណ៍នៃការប្រមូលព័ត៌មានផ្ទាល់ខ្លួន
ប្រមូលយកព័ត៌មានចាំបាច់ដែលបំពេញតាមសេចក្តីត្រូវការរបស់អង្គភាពយើងខ្ញុំ ក្នុងការផ្តល់ជូននូវសេវាវេជ្ជសាស្រ្តជូនអ្នកជំងឺ។

២ គោលការណ៍នៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន
រាល់ព័ត៌មានរបស់អ្នកជំងឺ នឹងត្រូវបានប្រើប្រាស់តែក្នុងគោលបំណងនៃការផ្តល់ជូន និងការកែលម្អផ្នែកសេវាវេជ្ជសាស្រ្តរបស់យើងខ្ញុំប៉ុណ្ណោះ។

៣ គោលការណ៍ក្នុងការផ្តល់ព័ត៌មាន
រាល់ព័ត៌មានរបស់អ្នកជំងឺ ដែលរក្សាទុកក្នុងប្រពន្ធ័គ្រប់គ្រងទិន្នន័យសុខភាពអេឡិចត្រូនិក នឹងត្រូវបានត្រួតពិនិត្យ និងការពារយ៉ាងហ្មត់ចត់បំផុតពីអង្គភាពយើងខ្ញុំ។

៤ គោលការណ៍ក្នុងការផ្ទេរ និងផ្លាស់ប្តូរព័ត៌មាន
ទិន្នន័យរបស់អ្នកនឹងមិនត្រូវបានផ្តល់ជូនទៅកាន់ស្ថាប័នមួយផ្សេងទៀតដោយគ្មានការព្រមព្រៀងពីអ្នកជំងឺនោះទេ។យ៉ាងណាក្តីអង្គភាពយើងខ្ញុំសូមរក្សាសិទ្ធក្នុងការផ្តល់ព័ត៌មានរបស់អ្នកជំងឺទៅតាមការស្នើរសុំពីស្ថាបន័ច្បាប់ក្នុងករណីជាប់ពាក់ពន្ធ័ណាមួយនិងផ្ទេរព័ត៌មានទៅកាន់អង្គភាពថែទាំវេជ្ជសាស្រ្តមួយផ្សេងទៀតក្នុងករណីបញ្ជូនព្យាបាលបន្ត។

៥ គោលការណ៍នៃការគោរពសិទ្ធិនៃព័ត៌មានផ្ទាល់ខ្លួន
យើងខ្ញុំនឹងធ្វើការឆ្លើយតបភ្លាមៗជាលក្ខណៈបុគ្គលចំពោះសំណើរលោកអ្នក​ ក្នុងការបង្ហាញ, ការកែតម្រូវ ឬការលុបព័ត៌មានផ្ទាល់ខ្លួន។

៦ គោលការណ៍នៃការគ្រប់គ្រងត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួន
យើងខ្ញុំប្រកាន់ខ្ជាប់នូវគោលការណ៍តឹងរឹងក្នុងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន​របស់អ្នកជំងឺ និងការការពារដ៏មានប្រសិទ្ធភាពពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត, ការបំផ្លាញ, ការកែប្រែព័ត៌មាន, ការបែកធ្លាយ ឬការបាត់បង់។

៧ គោលការណ៍នៃការកែលម្អជាបន្តបន្ទាប់
យើងខ្ញុំនឹងបន្តព្យាយាមកែលម្អអោយបានកាន់តែប្រសើរឡើង នូវវិធីសាស្រ្តគ្រប់គ្រង និងការពារសុវត្ថិភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក។ អាស្រ័យហេតុនេះ សូមជម្រាបជូនថា គោលការណ៍មួយចំនួននឹងត្រូវបានកែតំរូវដោយគ្មានការជូនដំណឹងទុកជាមុន។

៨ ព័ត៌មានទំនាក់ទំនង
ឈ្មោះមន្ទីរពេទ្យ៖ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ
អាសយដ្ឋានៈ អគារលេខ ១៧៧E ផ្លូវកូឡាឡោម​ ក្រុមទី២ ភូមិ ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ៖ (+៨៥៥)២៣-២៦០-១៥២
អ៊ីមែល៖ info@sunrise-hs.com