៤. ការធ្វើទស្សនៈកិច្ចរបស់មន្ទីរពេទ្យ
◻ សំរាប់ការមកជួបលើកដំបូង
នៅកន្លែងទទួលភ្ញៀវយើងសុំអនុញ្ញាតធ្វើការថតរូប និងបំពេញឯកសារសំរាប់តំកល់ទុក។ គិលានុបដ្ធាកនឹងសាកសួររកពត៏មានបន្ថែមមួយចំនួន សូមបង្ហាញកាតធានារ៉ាប់រង លទ្ធផលនៃការធ្វើតេស្តឈាម ការប្រើប្រាស់ថ្នាំ រូបភាពអ៊ិចរេ ទៅកាន់គិលានុបដ្ធាកប្រសិនបើអ្នក មាន។បន្ទាប់មកយើងខ្ញុំនឹងកំនត់ពេលវេលាសំរាប់ការពិគ្រោះជម្ងឺជាមួយវេជ្ជបណ្ឌិត។
◻ សំរាប់អ្នកជម្ងឺដែលបានណាត់ទុកជាមុន
សូមបង្ហាញកាតដែលលោកអ្នកចុះឈ្មោះរួចហើយទៅកាន់ផ្នែកទទួលភ្ញៀវ។ យើងនឹងធ្វើការពន្យល់អំពីការធ្វើតេស្តដែលអ្នកត្រូវ ពិនិត្យនិងសូមធ្វើការរង់ចាំនៅមុខបន្ទប់ពិគ្រោះជម្ងឺប្រហែលជា៥នាទីប្រសិនបើអ្នកត្រូវជួបពិគ្រោះជាមួយគ្រួពេទ្យ។
◻ សំរាប់អ្នកជម្ងឺដែលមិនបានណាត់ទុកជាមុន
សូមបង្ហាញកាតអ្នកជម្ងឺទៅកាន់ផ្នែកទទួលភ្ញៀវរបស់មន្ទីរពេទ្យយើងខ្ញុំ។ យើងនឹងសាកសួរពត៏មានមួយចំនួនសំរាប់អ្នកជម្ងឺដែលតម្រូវឲ្យត្រលប់មកវិញបន្ទាប់ពី៣ខែ ឬយូរជាងនេះប្រសិនបើគាត់ធ្លាប់ទៅពិគ្រោះជម្ងឺនៅផ្នែកផ្សេង។ បន្ទាប់មកយើងខ្ញុំនឹងកំនត់ពេលវេលាសំរាប់ការពិគ្រោះជម្ងឺជាមួយវេជ្ជបណ្ឌិត។
បុគ្គលិកយើងនឹងធ្វើការពន្យល់អំពីការណាត់ជួបលើកក្រោយនឹងការប្រើប្រាស់ថ្នាំបន្ទាប់ពីពិគ្រោះជម្ងឺជាមួយវេជ្ជបណ្ឌិតរួច។
ពេលពិគ្រោះយោបល់
- ផ្នែកពិគ្រោះជម្ងឺក្រៅ
✓ ម៉ោងជួបពិគ្រោះ ថ្ងៃចន្ទ័ ដល់ ថ្ងៃសៅរ៏ ( ម៉ោង ៩ព្រឹក ដល់ ៤:៣០រសៀល) ចាប់ផ្តើមទទួលជម្ងឺនៅម៉ោង ៨:១៥ ព្រឹក
✓ ឈប់សំរាក: ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ
- ការពិគ្រោះជម្ងឺឯកជន ( អ្នកជម្ងឺ VIP )
ផ្នែកពិគ្រោះជម្ងឺ VIP ទទួលជម្ងឺពីព្រឹកថ្ងៃអង្គារ រហូតដល់ថ្ងៃសៅរ៏ពេលរសៀល។ ការពិគ្រោះជម្ងឺគឺធ្វើការណាត់ទុកជាមុននិងរក្សានូវការសំងាត់។ សូមទំនាក់ទំនងមកកាន់យើងខ្ញុំរៀងរាល់ម៉ោងធ្វើការ។
ទូទាត់ដោយធានារ៉ាប់រង
មន្ទីរពេទ្យយើងខ្ញុំ មានសហការណ៍ជាមួយក្រុមហ៊ុនធានារបស់លោកអ្នក ដោយលោកអ្នកពុំចាំបាច់បង់ប្រាក់ដោយខ្លួ នឯងឡើយ។
សូមផ្តល់ព័ត៍មានមកផ្នែកទទួលភ្ញៀវ ប្រសិនបើលោកអ្នក មានធានារ៉ាប់រងដូចខាងក្រោមនេះ។
ព្រមទាំង សូមប្រគល់លិខិតឆ្លងដែន និងប័ណ្ណកិច្ចសន្យាធានារ៉ាប់រងរបស់អ្នក មកយើងខ្ញុំផងដែរ។
ក្នុងករណី រោគសញ្ញជម្ងឺរបស់លោកអ្នក មិនត្រូវបានឋិតក្នុងរង្វង់នៃការធានារ៉ាប់រងនោះទេ យើងខ្ញុំពិតជា
សូមអធ្យាស្រ័យ និងការសហការណ៍ពីលោកអ្នក ក្នុងការអញ្ចើញទូទាត់ដោយខ្លួនឯងវិញ។
- Sompo Japan
- AIG
- JI
- HS
- Credit card
- Wellbe own insurance
- LUMA Health Insurance
- MSH China
- People & Partner
- Allianz partner
- April