ថ្នាំបង្ការជូនដល់គេហដ្ឋាន

20 Apr, 2020

ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ គឺជាសប្ដាហ៍នៃការចាក់ថ្នាំបង្ការពិភពលោក។ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍យើងខ្ញុំ សូមចូលរួមប្រារព្ធកម្មវិធីនេះជាមួយអង្គការសុខភាពពិភពលោក WHO​ ស្របតាមពាក្យថា “ថ្នាំបង្ការមានប្រសិទ្ធិភាពសម្រាប់មនុស្សគ្រប់គ្នា”។ នាឱកាសនេះផងដែរ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍មានសេវាកម្មចាក់ថ្នាំបង្ការជូនដល់គេហដ្ឋានរបស់លោក-អ្នក ដោយគ្រាន់តែលោក-អ្នកទំនាក់ទំនងមកយើងខ្ញុំ តាមរយៈលេខទូរស័ព្ទលេខ 023 260 152!