ការបរិច្ចាគថ្នាំពីមន្ទីរពេទ្យសាន់រ៉ាយជប៉ុនដល់មន្ទីរពេទ្យកុមារជាតិ
11 Apr, 2020
លោកវេជ្ជបណ្ឌិត ម៉ាណាប៊ឹ អូកាវ៉ាដា នាយកមន្ទីរពេទ្យ និងជាប្រធានមជ្ឃមណ្ឌលជំងឺកុមារនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានមកបំពេញការងារជាប្រចាំ រៀងរាល់ថ្ងៃព្រហស្បតិ៍ចាប់តាំងពីខែឧសភាឆ្នាំ ២០១៨ មកម៉្លេះនៅមន្ទីរពេទ្យកុមារជាតិ។ កិច្ចសហការរបស់លោកវេជ្ជបណ្ឌិតជាមួយមន្ទីរពេទ្យកុមារជាតិមានគោលបំណងផ្តល់ការបណ្តុះបណ្តាល ការអប់រំនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកុមារជាតិ ហើយក្នុងពេលតែមួយលោកវេជ្ជបណ្ឌិត បានធ្វើសកម្មភាពសប្បុរសធម៌ផ្តល់ការវះកាត់ដោយមិនគិតថ្លៃដល់កុមារដែលមានជីវភាពលំបាក។