មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៏គាំទ្រការអភិវឌ្ឍន៏វិស័យថែទាំវេជ្ជសាស្រ្តនៅកម្ពុជា
18 Feb, 2020
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៏ក្នុងរយៈពេលជិត៤ឆ្នាំកន្លងមកនេះបានក្លាយខ្លួនយ៉ាងឆាប់រហ័ស ជានិមិត្តរូបនៃសហគមន៏ជប៉ុន ក្នុងការជួយគាំទ្រដល់វិស័យវេជ្ជសាស្រ្តនៅកម្ពុជា។
ទស្សនៈការព្យាបាលដោយភាព "កក់ក្តៅ" បានធ្វើឱ្យមន្ទីរពេទ្យសម្រេចបាននូវសកម្មភាពជាច្រើនក្នុងនោះរួមមានទាំងការធ្វើដំណើរទៅកាន់សហគមន៏ជនបទដើម្បីផ្តល់ការពិនិត្យសុខភាព ការពិគ្រោះយោបល់ និងសមកម្មភាពជាច្រើនទៀតសម្រាប់ប្រជាជនកម្ពុជាក្រីក្រ។
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយន៏ផ្តល់ការបណ្តុះបណ្តាលដល់និស្សិតពេទ្យកម្ពុជាអំពីវិធីប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក្នុងនោះរួមមានទាំងការប្រើម៉ាស៊ីនថតឆ្លុះ សរសៃរឈាមខួរក្បាល បេះដូង ម៉ាស៊ីន MRI ព្រមទាំងមន្ទីរពិសោធន៏ជាដើម។
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៏ មានផ្តល់សេវាព្យាបាលជាច្រើនប្រភេទក្នុងនោះមានដូចជា ផ្នែកជំងឺទូទៅ ផ្នែកប្រព័ន្ធប្រសាទ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ទូទៅ ព្យាបាលប្រព័ន្ធរំលាយអាហារ ផ្នែកជំងឺកុមារ ផ្នែកពិនិត្យសុខភាពជំងឺទូទៅ និងផ្នែកវះកាត់កែលម្អ។
អត្ថបទរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានផ្សព្វផ្សាយអំពី“ បេះដូងកក់ក្តៅ” សំខាន់បំផុតរបស់មន្ទីរពេទ្យរបស់យើងក្នុងផ្នែកវេជ្ជសាស្ត្រ។
សូមចូលអានអត្ថបទរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍ខាងក្រោម៖