ការស្តារនីតិកាយសម្បទាដែលប្រកបដោយគុណភាពខ្ពស់ស្ដង់ដាជប៉ុន

02 Feb, 2018

តើអ្នកបានដឹងពីចំណុចផ្សេងគ្នានៃប្រសិទ្ធភាពរវាងការស្តារនីតិកាយសម្បទាផ្នែកវេជ្ជសាស្រ្តនិងការម៉ាស្សាទូទៅដែររឺទេ?
វិធីសាស្រ្ដទាំងពីរត្រូវបានអនុវត្តដោយដៃរបស់មនុស្ស។ ការម៉ាស្សាទូទៅអាចធ្វើអោយអ្នកមានអារម្មណ៏ធូរស្រាលដោយកាត់បន្ថយភាពតានតឹងនៃរាងកាយរបស់អ្នក។ចំណែកការស្តារនីតិកាយសម្បទាគឺអាចព្យាបាលចលនារាងកាយនិងតុល្យភាពរាងកាយរបស់អ្នក។ហើយវាអាចធ្វើឲ្យអ្នកយល់ដឹងពីរបៀបធ្វើចលនាឱ្យបានត្រឹមត្រូវ "ដើម្បីព្យាបាលជំងឺរបស់អ្នក" ។

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៏ផ្តល់ឱ្យអ្នកនូវសេវាស្ដារនីតិកាយសម្បទាដោយបុគ្គលិកជំនាញដែលត្រូវបានបណ្តុះបណ្តាលដោយផ្អែកលើចំណេះដឹងកម្រិតខ្ពស់អន្តរជាតិអំពីសរិរៈវិជ្ជានៃប្រព័ន្ធសាច់ដុំនិងសរសៃប្រសាទ។ហើយយើងមានទំាងឧបករណ៍និងម៉ាស៊ីនពិសេសមួយចំនួនសំរាប់អនុវត្តដើម្បីដោះស្រាយបញ្ហារបស់អ្នក។

ប្រសិនបើអ្នកមានអការៈឈឺក្បាល, ឈឺខ្នង រឺពិការភាពនៃអវយវៈដោយជំម្ងឺដាច់សរសៃឈាមខួរក្បាលឬស្រាំឆ្អឹង,ជំម្ងឺសរសៃប្រសាទពីខួរក្បាលឬឆ្អឹងខ្នង,ការស្តារនីតិសម្បទាអាចជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីបន្ថយភាពតានតឹងរាងកាយនិងផ្លូវចិត្តរបស់អ្នក។

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៏សន្យាថានឹងផ្តល់ជូននូវសេវាកម្មស្តារនីតិកាយសម្បទាដែលមានគុណភាពខ្ពស់ដល់អ្នក។