៧គន្លឹះសំខាន់ដើម្បីកាត់បន្ថយជំងឺលើសសម្ពាធឈាម
26 Aug, 2024
៧គន្លឹះសំខាន់ដើម្បីកាត់បន្ថយជំងឺលើសសម្ពាធឈាម
◾️ឈប់ពិសារបារី៖ ការពិសារបារីបង្កើនហានិភ័យនៃការលើសសម្ពាធឈាម រួមទាំងធ្វើឲ្យសរសៃឈាមរបស់លោកអ្នកខូចផងដែរ
◾️កំណត់ការទទួលទានគ្រឿងស្រវឹង៖ ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចបង្កើនហានិភ័យនៃការលើសសម្ពាធឈាម
◾️កាត់បន្ថយការទទួលទានជាតិប្រៃខ្លាំង៖ ការកាត់បន្ថយអំបិលអាចជួយកាត់បន្ថយការលើសសម្ពាធឈាម។ កំណត់ការទទួលទានអំបិលតិចជាង 5 ក្រាមក្នុងមួយថ្ងៃ
◾️បរិភោគប៉ូតាស្យូមឲ្យបានគ្រប់គ្រាន់៖ ប៉ូតាស្យូមជួយធ្វើឱ្យមានតុល្យភាពបរិមាណសូដ្យូមនៅក្នុងកោសិការបស់អ្នក អាហារដែលសម្បូរនូវជាតិប៉ូតាស្យូមមានដូចជាចេក ដំឡូង និងផ្លែបឺរ ជាដើម
◾️បរិភោគរបបអាហារមានតុល្យភាព៖ ជួយដល់សុខភាពបេះដូងទាំងមូល ដោយផ្តោតលើគ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ និងប្រូតេអ៊ីន(សាច់) គ្មានខ្លាញ់
◾️រក្សាទម្ងន់រាងកាយឲ្យបានត្រឹមត្រូវ៖ កំណត់ទម្ងន់ឱ្យមានសុខភាពល្អ តាមរយៈរបបអាហារ និងការហាត់ប្រាណឲ្យបានទៀងទាត់
◾️បង្កើនសកម្មភាពរាងកាយ៖ សកម្មភាពរាងកាយទៀងទាត់ ដូចជាការដើរ ការរត់ ឬការរាំ អាចជួយពង្រឹងសុខភាពបេះដូងរបស់អ្នក និងកាត់បន្ថយការលើសសម្ពាធឈាម យ៉ាងហោចណាស់ 30 នាទីនៃសកម្មភាពមធ្យមប្រចាំថ្ងៃ។
សូមធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់យើងខ្ញុំឥឡូវនេះ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលដ៏ល្អបំផុតសម្រាប់លោកអ្នក!
ភ្ជាប់ទំនាក់ទំនងមកកាន់ពួកយើង
◾️ Telegram: https://t.me/SunriseJapanHospital
◾️ Website: https://sunrise-hs.com/
◾️ Make an Appointment: http://t.me/SunriseJapanHospital_Chat
◾️ Tel: 078 260 152 / 023 260 152