សេចក្ដីជូនដំណឹង

26 Aug, 2024

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពដ៏កក់ក្តៅ ទឹកចិត្ត និងការគិតគូរដល់អំណោយផ្សេងៗរបស់លោកអ្នកមកកាន់បុគ្គលិកមន្ទីរពេទ្យយើងខ្ញុំ។

មន្ទីរពេទ្យយើងខ្ញុំសូមអនុវត្តយ៉ាងមុឺងម៉ាត់នូវគោលការណ៍ “មិនទទួលយកអំណោយពីអតិថិជន” ដោយយើងខ្ញុំតែងតែផ្តោតសំខាន់លើការផ្ដល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដែលចាត់ទុកអ្នកជំងឺជាអាទិភាព ដោយគោរពតាមស្តង់ដារ វេជ្ជសាស្ត្ររបស់ប្រទេសជប៉ុន។ ហេតុដូច្នេះហើយ មន្ទីរពេទ្យយើងខ្ញុំសូមអធ្យាស្រ័យ ចំពោះការមិនទទួលយកនូវការផ្តល់ជូន អំណោយគ្រប់ប្រភេទពីអ្នកជំងឺ ឬសាច់ញាតិរបស់អ្នកជំងឺឡើយ។

ជាចុងក្រោយយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ និងកិច្ចសហការរបស់លោកអ្នកក្នុងការចូលរួមអនុវត្តនូវគោលការណ៍មួយនេះ។ វត្តមាន និងទំនុកចិត្តរបស់លោកអ្នកគឺជាអំណោយដែលមិនអាចកាត់ថ្លៃបាន ហើយយើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្ម និងការព្យាបាលដ៏ល្អបំផុតជូនលោកអ្នក។

សូមអរគុណចំពោះការបន្តគាំទ្រ និងការយោគយល់របស់លោកអ្នក

ភ្ជាប់ទំនាក់ទំនងមកកាន់ពួកយើង

◾️ Telegram: https://t.me/SunriseJapanHospital
◾️ Website: https://sunrise-hs.com/
◾️ Make an Appointment: http://t.me/SunriseJapanHospital_Chat
◾️ Tel: 078 260 152 / 023 260 152