មជ្ឈមណ្ឌល ផ្នែកកុមារ

23 Jan, 2018

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍មានកិត្តិយសសូមធ្វើការណែនាំវេជ្ជបណ្ឌិត Manabu Okawada ឯកទេសផ្នែកជម្ងឺកុមារ នឹង ផ្នែកវះកាត់កុមារ និងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលជម្ងឺកុមារដែលនឹងបើកដំណើរការចាប់ពីថ្ងៃទី ២២ ខែមករា នេះតទៅ។ ប្រសិនបើលោកអ្នកចង់ធ្វើការណាត់ជួបពិគ្រោះជម្ងឺជាមួយលោកវេជ្ជបណ្ឌិត សូមធ្វើការទំនាក់ទំនងដូចខាងក្រោម៖
Tel: +855-(0)23 432 022 /085 432 022 / Email: info@sunrise-hs.com

ប្រវត្តិរូបសង្ខេបរបស់លោកវេជ្ជបណ្ឌិត៖
ឆ្នាំ 2002 : បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវេជ្ជបណ្ឌិតពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Juntendo
ឆ្នាំ 2006 : បានបញ្ចប់ថ្នាក់បរិញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Juntendo
ឆ្នាំ 2018 : បានបញ្ចប់ថ្នាក់បរិញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Waseda, ផ្នែកពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ
ឆ្នាំ 2002 - 2008, 2011 - 2017: ប្រធានមជ្ឈមណ្ឌលជម្ងឺកុមារនិងការវះកុមារទូទៅនៅមន្ទីរពេទ្យសាកលវិទ្យាល័យ Juntendo
ឆ្នាំ 2008 – 2011: ប្រធានមជ្ឈមណ្ឌលជម្ងឺកុមារនិងវះកាត់កុមារទូទៅនៃសាកល
វិទ្យាល័យMichigan, Michigan, US

វិញ្ញាបនប័ត្រ
ឆ្នាំ 2007 : ក្រុមប្រឹក្សាភិបាលវេជ្ជបណ្ឌិតវះកាត់ទូទៅ
ឆ្នាំ 2010 : ក្រុមប្រឹក្សាភិបាលវេជ្ជបណ្ឌិតវះកាត់ទូទៅផ្នែកកុមារ
ឆ្នាំ 2012 : គ្រូបណ្តុះបណ្តាលនៃកម្មសិក្សាកំរិតវេជ្ជសាស្រ្តជាន់ខ្ពស់ សំរាប់វេជ្ជបណ្ឌិត
បរទេសជាភាសាអង់គ្លេស
ឆ្នាំ 2014 : អ្នកឯកទេសផ្នែកវះកាត់តាមប្រព័ន្ធអង់ដូរស្កូប
ឆ្នាំ 2015 : ក្រុមប្រឹក្សាភិបាល វេជ្ជបណ្ឌិតវិជ្ជាជីវៈ
ឆ្នាំ 2017 : JSPNM (សមាជិកក្រុមប្រឹក្សាភិបាលវេជ្ជសាស្រ្តជុំវិញសំរាលនិងទារកដែលទើបនឹងកើត) ក្រុមប្រឹក្សាភិបាលវេជ្ជបណ្ឌិតវះកាត់
ឆ្នាំ 2018 : ក្រុមប្រឹក្សាភិបាល គ្រូបណ្តុះបណ្តាលវះកាត់ទូទៅ និងវះកាត់កុមារ

ចំណាប់អារម្មណ៍: ការវះកាត់ដែលប្រឈមនឹងការប៉ះពាល់តិចតួច, អាហារូបត្ថម្ភ, ជម្ងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ, ជម្ងឺដែលមានតាំងពីកំនើត
ចំណង់ចំណូលចិត្ត: ការលេងជាមួយកុមារ កីឡាបាល់ទះ នឹង កីឡាបាល់ទាត់

<< ខ្ញុំសង្ឃឹមថា ខ្ញុំនឹងក្លាយជា "គ្រូពេទ្យគ្រួសារ" របស់អ្នក ដែលអ្នកអាចពិគ្រោះយោបល់បានគ្រប់ពេលវេលា >>