មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ និងសកលវិទ្យាល័យវេជ្ជសាស្ត្រ Juntendo នៃមន្ទីរពេទ្យ Juntendo សហការជាដៃគូលើវគ្គបណ្តុះបណ្តាលលើការអនុវត្តផ្នែកវេជ្ជសាស្រ្ដ

07 Aug, 2024

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជូនដំណឹងឱ្យបានជ្រាបថា មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានចុះកិច្ចព្រមព្រៀងជាមួយនឹងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Juntendo នៃមន្ទីរពេទ្យ Juntendo ក្នុងប្រទេសជប៉ុនស្តីអំពីវគ្គបណ្តុះបណ្តាលលើការអនុវត្តផ្នែកវេជ្ជសាស្រ្ដ។

ក្នុងនាមជាដៃគូសហការបណ្ដុះបណ្ដាលលើការអនុវត្តផ្នែកវេជ្ជសាស្រ្ដ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍យើងខ្ញុំនឹងចាប់ផ្តើមទទួលសិក្ខាកាមពីមន្ទីរពេទ្យ Juntendo ក្នុងខែកក្កដា ឆ្នាំ ២០២៤ នេះ និងមានគម្រោងទទួលសិក្ខាកាមជាផ្លូវការបន្ថែមទៀតនាឆ្នាំ ២០២៥ ខាងមុខនេះ។

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ និងមន្ទីរពេទ្យ Juntendo បាន​​នឹងកំពុងបន្តផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា និងគ្នា ដូចជាការបញ្ជូនវេជ្ជបណ្ឌិតពីមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញពីប្រទេសកម្ពុជា ទៅកាន់មន្ទីរពេទ្យ Juntendo ក្នុងប្រទេសជប៉ុនដើម្បីបណ្តុះបណ្តាលបន្ថែម​ និងផ្លាស់ប្ដូរបទពិសោធន៍ ក៏ដូចជាការអញ្ជើញវេជ្ជបណ្ឌិតជនជាតិជប៉ុនមានបទពិសោធន៍ពីមន្ទីរពេទ្យ Juntendo​ ក្នុងប្រទេសជប៉ុន មកកាន់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ដែលនេះជាការបង្ហាញភាពជាដៃគូដ៏ជិតស្និតរវាងមន្ទីរពេទ្យទាំងពីរ។

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបន្តចូលរួមចំណែកអភិវឌ្ឍចំណេះដឹង និងជំនាញឱ្យកាន់តែប្រសើរឡើង ក៏ដូចជាអភិវឌ្ឍសេវាកម្មវេជ្ជសាស្រ្ដក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចំរើនឡើងតាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងវេជ្ជបណ្ឌិតជប៉ុន និងវេជ្ជបណ្ឌិតកម្ពុជា។

សាកលវិទ្យាល័យវេជ្ជសាស្ត្រ Juntendo នៃមន្ទីរពេទ្យ Juntendo

https://hosp.juntendo.ac.jp/en/

<សម្រាប់ចម្ងល់និងសំណូមពរផ្សេងៗ>
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ
info@sunrise-hs.com