មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈជូនដល់វេជ្ជបណ្ឌិត គិលានុដ្ឋាក ក្រុមវេជ្ជសាស្រ្ត និងក្រុមចុងភៅ
01 Aug, 2024
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈជូនដល់វេជ្ជបណ្ឌិត គិលានុដ្ឋាក ក្រុមវេជ្ជសាស្រ្ត និងក្រុមចុងភៅ ដើម្បីបន្តធ្វើបច្ចុប្បន្នភាពជាមួយនឹងភាពជឿនលឿនផ្នែកវេជ្ជសាស្ត្រ រក្សាបង្កើនសមត្ថភាពស្របតាមស្តង់ដារវិជ្ជាជីវៈ និងផ្តល់ការថែទាំអ្នកជំងឺប្រកបដោយគុណភាពខ្ពស់។ ជាមួយគ្នាផងដែលយើងខ្ញុំពិតជាមានសេចក្ដីសោមន្សរីករាយយ៉ាងខ្លាំងដែលបានរៀបចំនូវការបណ្ដុះបណ្ដាលស្ដីអំពី “ជំនួយអាហារូបត្ថម្ភ” ដែលបានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ សម្រាប់ វេជ្ជបណ្ឌិត គិលានុដ្ឋាក ក្រុមវេជ្ជសាស្រ្ត និងចុងភៅ ។
នៅក្នុងប្រទេសកម្ពុជា កំណើននៃអ្នកដែលកើតមាននូវជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺលើសជាតិខ្លាញ់ក្នុងឈាមមានការកើនឡើងជាខ្លាំង ហើយបញ្ហាចំបងដែលបណ្ដាលឲ្យកើតមានជំងឺទាំងនេះគឺដោយសារតែខ្វះនូវការយល់ដឹងអំពីអាហារូបត្ថម្ភដែលមិនត្រឹមត្រូវ។ កត្តាទាំងអស់ហើយមានជាយើងបង្កើតនូវការបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងពង្រឹងបន្ថែមនូវសេវាកម្មគ្រប់គ្រងអាហារូបត្ថម្ភសម្រាប់ការព្យាបាល ការថែទាំអ្នកជំងឺសម្រាកពេទ្យ និងអ្នកជំងឺក្រៅ។
«កិច្ចខិតខំប្រឹងប្រែងរបស់យើងខ្ញុំនឹងកំណត់ស្តង់ដារថ្មីមួយក្នុងការគាំទ្រអាហារូបត្ថម្ភ និងការថែទាំអ្នកជំងឺ ក៏ដូចជាការចូលរួមចំណែកដល់ការថែទាំសុខភាពនៅប្រទេសកម្ពុជា»។
ភ្ជាប់ទំនាក់ទំនងមកកាន់ពួកយើង
◾️ Telegram: https://t.me/SunriseJapanHospital
◾️ Website: https://sunrise-hs.com/
◾️ Make an Appointment: http://t.me/SunriseJapanHospital_Chat
◾️ Tel: 078 260 151 / 023 260 152