កម្មវិធីសិក្ខាសាលាស្ដីអំពី “ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល”
12 Sep, 2023
កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៣ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានរៀបចំនូវកម្មវិធីសិក្ខាសាលាស្ដីអំពី “ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល” ជូនដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ដោយផ្ទាល់ និងតាមអនឡាញសរុបចំនួន ៨៦៥នាក់ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី - ការិយាល័យកណ្តាល។ នៅក្នុងសិក្ខាសាលានេះ លោកវេជ្ជបណ្ឌិត អេង ហុងសេង ប្រធានមជ្ឍមណ្ឌលវះកាត់ប្រពន្ធ័ប្រសាទ និងជំងឺដាច់សរសៃឈាមខួរក្បាល នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បានចែករំលែកនូវចំណេះដឹងអំពីជំងឺស្រ្តូក អាការ ការការពារ និងព្យាបាលជាដើម។
យើងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានបកស្រាយនូវចម្ងល់របស់អ្នកចូលរួម ក្នុងអំឡុងពេលសិក្ខាសាលា ក៏ដូចជាបង្កើតការយល់ដឹងឲ្យកាន់តែល្អប្រសើរឡើងចំពោះសុខភាពប្រចាំថ្ងៃ។
ភ្ជាប់ទំនាក់ទំនងមកកាន់ពួកយើង
SMC Facebook Page: https://www.facebook.com/sunrise.mcss
Telegram: https://t.me/SunriseJapanHospital
Website: https://sunrise-hs.com/
Make an Appointment: http://t.me/SunriseJapanHospital_Chat
Tel: 078 260 152 / 023 260 152