អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
14 Jun, 2023
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញតែងតែចូលរួមក្នុងសកម្មភាពមនុស្សសធម៌នៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី ១១ នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣។
ទិវារត់ប្រណាំងប្រចាំឆ្នាំនេះប្រារព្ធឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នឹងទិវាបរិស្ថានពិភពលោក។
ក្រុមការងារ និងបុគ្គលិករបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានផ្តល់ការជួយសង្គ្រោះបឋម និងរថយន្តសង្គ្រោះបន្ទាន់ចាំជួយសង្គ្រោះដល់អ្នករត់ដែលមានរបួស ឬ បញ្ហាផ្សេងៗ ក្នុងនោះយើងបានជួយសង្រ្គោះដល់អ្នករត់ប្រណាំងម៉ារ៉ាតុងដូចជា បាញ់ស្រ្ពេរបន្ធូរសាច់ដុំ លាងរបួស ធ្វើចលនាបំបាត់ការឈឺចាប់ដោយក្រុមគ្រូពេទ្យឯកទេសស្ដារកាយនីតិសម្បទារួមមានជនជាតិខ្មែរ និងជប៉ុន។
បុគ្គលិករបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានចូលរួមរត់ប្រណាំងក្នុងចម្ងាយ ១០ គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ២,៥ គីឡូម៉ែត្រជាមួយគ្រួសារជាទីស្រឡាញ់របស់គេផងដែរ។
ភ្ជាប់ទំនាក់ទំនងមកកាន់ពួកយើង
SMC Facebook Page: https://www.facebook.com/sunrise.mcss
Telegram: https://t.me/SunriseJapanHospital
Website: https://sunrise-hs.com/
Make an Appointment: http://t.me/SunriseJapanHospital_Chat
Tel: 078 260 152 / 023 260 152