មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ជាមន្ទីរពេទ្យដែលផ្តល់សេវាថែទាំវេជ្ជសាស្រ្តមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា និងបានសហការជាមួយក្រុមហ៊ុន Tsumikiseisaku Co., Ltd ផ្នែកអភិវឌ្ឍ XR បានចាប់ផ្តើមបង្កើត "មាតិកា VR សម្រាប់ការបណ្តុះបណ្តាល ការសង្គ្រោះបឋម (Basic Life Support)"
23 May, 2023
យើងមានផែនការកែលម្អជំនាញ និងបញ្ជ្រាបការយល់ដឹងរបស់បុគ្គលិកវេជ្ជសាស្រ្តនៅក្នុងប្រទេសកម្ពុជា តាមរយៈបទពិសោធន៍នៃការបណ្ដោះបណ្ដាលដោយប្រើបច្ចេកវិទ្យានិម្មិត។
Tsumikiseisaku Co. Ltd., (ការិយាល័យកណ្តាល: Sumida-ku, Tokyo; នាយក: Taro Kido) បានបង្កើនដំណោះស្រាយ ផ្នែក XR ដោយបញ្ចូលទិន្នន័យ និងបង្ហាញរូបភាពតាមបែប3D ដែលមានគុណភាពខ្ពស់បំផុត ហើយ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ (ទីតាំង៖ ភ្នំពេញ ប្រទេសកម្ពុជា; នាយកប្រតិបត្តិ៖ Keiya Kamata) ដែលបានផ្តល់នូវការថែទាំវេជ្ជសាស្រ្តគុណភាពខ្ពស់តាមបែបជប៉ុននៅកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍរួមគ្នានៃ "មាតិកា VR សម្រាប់បណ្តុះបណ្តាលការសង្គ្រោះបឋម (Basic Life Support)"។
■ Tsumikiseisaku Co. Ltd.,
ការិយាល័យកណ្តាល៖ Sumida-ku, Tokyo; ប្រធាន៖ តារ៉ូ គីដូ
បង្កើតឡើង៖ ខែកញ្ញា ឆ្នាំ ២០០៣
គេហទំព័រ៖ https://tsumikiseisaku.com/
■ទំនាក់ទំនង
Tsumikiseisaku Co. Ltd., PIC: Akasaki, Yoshida
ទូរស័ព្ទ៖ ០៨១-៣-៦៦៦៦-៩២២០
អ៊ីមែល៖ info@tsumikiseisaku.com