សេចក្តីជូនដំណឹង អំពីវគ្គបណ្ដុះបណ្ដាល ស្តីពីមូលដ្ឋានគ្រឹះ នៃការសង្គ្រោះជីវិត

17 Jan, 2017

យើងខ្ញុំបានរៀបចំនូវវគ្គបណ្ដុះបណ្ដាល ស្តីអំពីមូលដ្ឋានគ្រឹះ នៃការសង្គ្រោះជីវិត ដែលនឹងប្រព្រឹត្តទៅ ៖
-នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧
-វេលាម៉ោង ៩ៈ០០ ព្រឹក
-ទីកន្លែងៈ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ភ្នំពេញ
-ចំនួនសិក្ខាកាមដែលចូលរួម : កំណត់ចំនួនត្រឹម៣០នាក់ (អ្នកដែលអញ្ជើញមកដល់មុន ទើបបានការផ្ដល់ជូននូវការចូលរួមវគ្គបណ្ដុុះបណ្ដាលនេះ) ។
ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាល យើងខ្ញុំនឹងចែកជូន លិខិតបញ្ជាក់ដល់សិក្ខាកាមដែលចូលរួមគ្រប់រូប។
ប្រសិនបើលោកអ្នក មានចំណាប់អារម្មណ៍ ចង់ចូលរួមវគ្គបណ្ដុះបណ្ដាលនេះ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ ៖ ទូរស័ព្ទលេខ : 076 222 6959
អីុមែល : info@sunrise-hs.com
(សិក្ខាកាមដែលចូលរួម សូមផ្តល់ជូនមកយើងខ្ញុំនូវ ៖ ១ឈ្មោះ[គោត្តនាម-នាម] , ២អាយុ , ៣សញ្ជាតិ , ៤ភេទ , ៥លេខទូរស័ព្ទ) ។ 
** យើងខ្ញុំក៏ផ្តល់ជូនដោយឥតគិតថ្លៃដល់សិក្ខាកាម សម្រាប់ការចូលជាសមាជិកនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ !
** នៅពេលនេះ ការចុះឈ្មោះជាសមាជិកភាពរបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ គឺផ្តល់ជូនដោយឥតគិតថ្លៃ !

https://www.facebook.com/sunrise.jhpp/videos/1023843401035581/