មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ សូមធ្វើការណែនាំសេវាកម្មព្យាបាលរបស់ មជ្ឈមណ្ឌលវះកាត់ប្រព័ន្ធប្រសាទ និង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដូចខាងក្រោម ៖
08 Apr, 2023
ជំងឺប្រព័ន្ធប្រសាទ៖
• ជំងឺសរសៃឈាមខួរក្បាល ដូចជាដាច់សរសៃឈាមក្នុងខួរក្បាល ស្ទះសរសៃឈាមខួរក្បាល
• ជំងឺដែលបណ្តាលពីការប៉ះទង្គិចលលាដ៍ក្បាល បែកឬប្រេះលលាដ៍ក្បាល ឈាមកកក្រោមស្រោមខួរក្បាល (រ៉ាំរ៉ៃ និងស្រួចស្រាវ)
• ជងឺដុំសាច់ក្នុងខួរក្បាល ជំងឺសរសៃឈាមខួរក្បាលខុសប្រក្រតី ដូចជា សរសៃប៉ោង ជំងឺសរសៃឈាម AVM ជំងឺសរសៃឈាម Moyamoya
• ជំងឺ parkinson, ជំងឺចុះខ្សោយឬស្វិតសាច់ដុំ
• ឈឺក្បាល
• ការបាត់បង់ការលំនឹង
• ការចុះថយការចងចាំ ឬភ្លេចភ្លាំងឬជំងឺភ្លឹកៗ
• ជំងឺប្រកាច់
• ជំងឺចុះខ្សោយនៃសាច់ដុំ
• ជំងឺគេងមិនលក់ វិលមុខ យល់សប្តិច្រើន
• ជំងឺរលាកសរសៃមុខ ធ្លាក់មុខមួយចំហៀង
• ជំងឺគៀបសរសៃមុខ ឈឺចាប់មុខមួយចំហៀង
• ជំងឺឆ្អឹងខ្នង
• ជំងឺគៀបសរសៃឆ្អឹងកងករ ( លៀនទ្រនាប់ឆ្អឹងកងករ)
• ជំងឺគៀបសរសៃឆ្អឹងកងចង្កេះ (លៀនទ្រនាប់ឆ្អឹងខ្នង)
• ជំងឺបាក់ឬសង្កត់ឆ្អឹងកងដោយសារគ្រោះថ្នាក់
• និងមានឯកទេសជាច្រើនទៀត។