[តម្លៃពិសេស ១៧៦ដុល្លារ] កញ្ចប់ពិនិត្យសុខភាពខួរក្បាល និងឆ្អឹងខ្នង
26 Nov, 2022
១. តើអ្វីជាជំងឺស្ត្រូក? តើមនុស្សប្រភេទណា និង អាយុប៉ុន្មានដែលប្រឈមនឹងជំងឺនេះ?
ជំងឺស្រ្ដូកគឺបណ្ដាលមកពីលំហូរចរន្ដឈាមទៅចញ្ចឹមកោសិការខួរក្បាលត្រូវបានកាត់ផ្ដាច់។ គេអាចហៅថាការគាំងខួរក្បាល ក្នុងរយៈពេល ២ទៅ៣វិនាទី វានឹងធ្វើឱ្យកោសិការខួរក្បាលស្លាប់ដោយសារការខ្វះអ៊ុកស៊ីសែន និង ឈាមទៅចញ្ចឹម ដែលធ្វើឱ្យអវយវៈដែលបញ្ជារដោយខួរក្បាលត្រូវបាត់បង់មុខងារ និងសម្ថតភាព។ ជំងឺស្រូ្ដកមានពីរប្រភេទគឺ ជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺស្ទះសរសៃឈាមខួរក្បាល។ ការស្ទះសរសៃឈាមខួរក្បាលគឺបណ្ដាលមកពីកំណកឈាមកកដែលធ្វើឱ្យស្ទះសរសៃឈាម កាត់ផ្ដាច់ចរន្ដឈាមទៅចញ្ចឹមកោសិការខួរក្បាល។ ការដាច់សរសៃឈាមខួរក្បាលកើតឡើងដោយសារការរហែកជញ្ជាំងសរសៃឈាមធ្វើឱ្យឈាមហូរចេញក្រៅ។
មនុស្សគ្រប់វ័យសុទ្ធតែអាចមានជំងឺស្រ្ដូក បើទោះបីជាគាត់មិនមានអការៈអ្វីក៏ដោយ។
២. តើមានកត្ដាអ្វីខ្លះដែលបណ្ដាលឱ្យកើតជំងឺស្រ្ដូក?
មានកត្ដាជាច្រើនដែលបណ្ដាលឱ្យកើតជំងឺស្រ្ដូក។ ៨០% នៃជំងឺស្ត្រូកគឺអាចការពារបានដោយការគ្រប់គ្រង់កត្ដាមួយចំនួនដែលមានដូចជា៖
ហើយកត្ដាដែលមិនអាចគ្រប់គ្រងបាន មានដូចជា អាយុ ប្រវត្តិគ្រួសារធ្លាប់កើតជំងឺស្រ្ដូក និង អ្នកធ្លាប់កើតជំងឺស្រ្ដូកនេះ។
៣. តើជំងឺស្រ្ដូកនេះគំរាមកំហែងដល់អាយុជីវិតយ៉ាងដូចម្ដេច?
អាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ ។ ការដាច់ ឬ ស្ទះសរសៃឈាមខួរក្បាលកម្រិតធ្ងន់ធ្ងរ អាចបណ្ដាលឱ្យកើនសម្ពាធក្នុងប្រអប់ខួរក្បាល និង បណ្ដាលឱ្យអ្នកជំងឺបាត់បង់អាយុជីវិត ។
៤. តើរោគសញ្ញាគួរឱ្យគត់សម្គាល់របស់ជំងឺស្រ្ដូកមានអ្វីខ្លះ?
មានរោគសញ្ញាដែលគួរឱ្យកត់សម្គាល់ជាច្រើនអាស្រ័យទៅលើទីតាំងនៃជំងឺនេះ។ ដោយយោងតាមសមាគមជាតិនៃជំងឺស្រ្ដូកបានណែនាំកំណត់ចំណាំលើពាក្យថា F.A.S.T ៖ Face (មុខ), Arms (ដៃ), Speech (សំដី ឬ ការនិយាយ, Time (ពេលវេលា)
៥. តើយើងត្រូវធ្វើដូម្ដេចដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាបើសិនជាមានអ្នកកើតជំងឺស្រ្ដូកនេះភ្លាម?
ពេលវេលាគឺជារឿងដែលសំខាន់បំផុត។ យើងអាចនិយាយបានថាពេលវេលាគឺជាខួរក្បាល ព្រោះកោសិការខួរក្បាលនឹងស្លាប់រៀងរាល់វិនាទីក្នុងអំឡុងពេលដាច់ ឬ ស្ទះសរសៃឈាម។ ដូច្នេះសូមទំនាក់ទំនងទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យភ្លាមៗ។
៦. តើជំងឺស្រូ្ដកអាចព្យាបាលបានតាមរបៀបណា?
ពេលវេលាគឺជាកត្ដាចម្បងក្នុងការព្យាបាល ។ ការយល់ដឹងអំពីជំងឺស្ត្រូកទាំងអ្នកជំងឺ និងគ្រួសារអ្នកជំងឺគឺ សំខាន់ណាស់ក្នុងដំណាក់កាលនៃការព្យាបាល។ ការព្យាបាលអាចមានប្រសិទ្ធិភាពខ្ពស់បើសិនជាយើងព្យាបាលបានឆាបរហ័ស ក្នុងដំណាក់កាល ២ ទៅ៣ ម៉ោងដំបូង បន្ទាប់ពីមានរោគសញ្ញាជំងឺស្រ្ដូកកើតឡើង។ ជាពិសេសសម្រាប់អ្នកជំងឺស្ទះសរសៃឈាមខួរក្បាល ការព្យាបាលមាន ២ ជម្រើស ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការរំលាយឈាមកក ឬក៏ចាប់យកដុំឈាមកកចេញដែលជាមូលហេតុបណ្ដាលឱ្យស្ទះនោះ។
៧. តើផលវិបាកបន្ទាប់ពីជំងឺស្រ្ដូកមានអ្វីខ្លះ?
ផលវិបាកអាស្រ័យលើទីតាំងជំងឺស្រ្ដូកដែលបានកើតឡើង។ ផលវិបាកទាំងនោះមានដូចជា៖ ពិការភាព ឬ ស្លាប់មួយចំហៀងខ្លួន ថមថយការប៉ះដឹងនៃស្បែក ពិបាកនិយាយ មើលមិនច្បាស់ជាដើម ទៅតាមកម្រឹតធ្ងន់ធ្ងរនៃជំងឺ ហើយអ្នកជំងឺខ្លះឈានដល់ការសម្រាកលើគ្រែអស់មួយជីវិត។
៨. តើអ្វីខ្លះជាវិធីសាស្រ្ដទប់ស្កាត់បញ្ហាប្រឈមការកើតជំងឺស្រ្ដូកនេះ?
វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយ និង គ្រប់គ្រងហានិភ័យដែលអាចនាំឱ្យជំងឺស្រ្ដូក។ មួយវិញទៀតកត្ដាហានិភ័យជាច្រើនគឺពិបាកនឹងកំណត់សម្គាល់ណាស់ ព្រោះវាមិនបានបង្ហាញនូវរោគសញ្ញាអ្វីឡើយ។ ដូច្នេះសូមព្យាយាមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ដើម្បីគ្រប់គ្រងហានិភ័យទាំងអស់នោះឱ្យបានទាន់ពេលវេលា។
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញមានបទពិសោធន៍ព្យាបាលជំងឺស្រ្ដូកជាច្រើនករណីមកហើយ យើងបានផ្ដល់ជូននូវជម្រើសជាច្រើននៃការព្យាបាលដល់អ្នកជំងឺផងដែរ។ ដូចដែលយើងខ្ញុំបានលើកឡើងខាងលើហើយថា កោសិការខួរក្បាលនឹងស្លាប់រៀងរាល់វិនាទីក្នុងអំឡុងពេលដាច់ ឬ ស្ទះសរសៃឈាមខួរក្បាល។ ដូច្នេះបើសិនជាអ្នកជំងឺ គ្រួសារ មិត្ដភក្ដិ ឬឪពុកម្ដាយ ដែលមានអការដូចដែលបានរៀបរាប់ខាងលើ សូមទំនាក់ទំនងមកកាន់មន្ទីរពេទ្យជាបន្ទាន់។
>>សូមចុចត្រង់នេះកាតសមាជិកឥតគិតថ្លៃ