ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះតទៅចាប់បើកដំណើរការជាផ្លូវការ លើគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យ
31 Oct, 2016
យើងខ្ញុំ សូមថ្លែងអំណរគុណចំពោះ លោក-លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានអញ្ជើញមកទទួលសេវាពិគ្រោះ និងព្យាបាលជម្ងឺ នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ។
ចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះតទៅ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ចាប់បើកដំណើរការជាផ្លូវការ លើគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យ។
ប្រសិនបើ លោក-លោកស្រី អ្នកនាងកញ្ញា មានបញ្ហាសុខភាព ឬក៏មានការព្រួយបារម្ភអំពីសុខភាព សូមអញ្ជើញមកមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ដែលបើកដំណើរការ លើ២៤ម៉ោងក្នុងមួយថ្ងៃ និង ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។
សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖
023 432 011 សម្រាប់សេវាសង្គ្រោះបន្ទាន់
023 432 022 សម្រាប់ការសាកសួរព័ត៌មានផ្សេងៗ
យើងខ្ញុំ ក៏បានរៀបចំនូវអំណោយខ្លះៗ សម្រាប់ជូនដល់ លោក-លោកស្រី អ្នកនាងកញ្ញា (ចំនួនមានកំណត់សម្រាប់ ៣០០ក្រុមដំបូង) ដែលអញ្ជើញមកមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ទុកជាការថ្លែងអំណរគុណ ។
សូមអរគុណ សម្រាប់ការគាំទ្រមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍យើងខ្ញុំ !