ថ្នាំបង្ការជំងឺរលាកសួត (PCV13)
06 Apr, 2022
ថ្នាំបង្ការជំងឺរលាកសួត (PCV13) អាចការពារលោកអ្នកពីជំងឺរលាកសួត ដែលបង្កឡើងដោយបាក់តេរីឈ្មោះភ្នើម៉ូកូក។ ជាពិសេសកុមារអាយុក្រោម ២ ឆ្នាំ ឬអ្នកដែលមានកត្តាហានិភ័យសុខភាពមួយចំនួន និងមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺរលាកសួត ការបាត់បង់ការស្តាប់ឮ ជំងឺរលាកស្រោមខួរ និងមេរោគក្នុងឈាម ដែលបណ្តាលមកពីបាក់តេរីភ្នើម៉ូកូក ហើយថែមទាំងអាចបណ្ដាលឲ្យស្លាប់។
សូមកុំភ្លេចទទួលថ្នាំបង្ការជំងឺរលាកសួត (PCV13) ដើម្បីការពារលោកអ្នក និងគ្រួសារ