ទិវាជំងឺដោនស៊ីនដ្រូមពិភពលោក
21 Mar, 2022
ជំងឺដោនស៊ីនដ្រូម គឺជាជំងឺហ្សែនដែលចម្លងបន្ថែមនៃក្រូម៉ូសូមទី ២១ ហៅថា ទ្រីសូមី ២១។ មនុស្សដែលមានជំងឺដោនស៊ីនដ្រូម ជាធម្មតាមានរង្វាស់នៃភាពវៃឆ្លាត ទាបទៅមធ្យម។ កុមារដែលមានជំងឺដោនស៊ីនដ្រូមត្រូវ បានគេធ្វើរោគវិនិច្ឆ័យថាមានការវិវត្តរាងកាយ និងផ្លូវចិត្ត យឺតជាងកុមារធម្មតា។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកជំងឺកាន់តែចាស់ ពួកគេនៅតែអាចរស់នៅប្រកបដោយសុខភាពល្អ និងសម្រេចបំណងប្រាថ្នាក្នុងជីវិតបាន ដោយការពិនិត្យសុខភាពជាប្រចាំ និងចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលពិសេស។