កញ្ចប់ពិនិត្យសុខភាពសម្រាប់ស្រ្ដី

07 Mar, 2022

រីករាយទិវាសិទ្ធនារីអន្ដរជាតិ
ក្នុងឱកាសដ៏ពិសេសនេះ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញសូមផ្ដល់ជូនកញ្ចប់ពិនិត្យសុខភាពសម្រាប់ស្រ្ដីដូចជា៖

១. កញ្ចប់ដេស៊ី គឺជាកញ្ចប់ពិនិត្យសុខភាពមូលដ្ឋាន ត្រូវបានបង្កើតឡើងសម្រាប់ស្រ្តីអាយុចាប់ពី ២០ឆ្នាំឡើងទៅ ដែលបច្ចុប្បន្នមិនមានរោគសញ្ញាជំងឺអ្វីទេ ប៉ុន្តែចង់ដឹងពីស្ថានភាពសុខភាពរបស់ខ្លួន។ កញ្ចប់នេះ ត្រូវបានរួមបញ្ចូលនូវការធ្វើអេកូតាមទ្វារមាស ដែលជាវិធីសាស្ត្រអាចមើលឃើញច្បាស់ជាងការធ្វើអេកូលើពោះ ក្នុងការពិនិត្យមើលសរីរាង្គស្រី្ត។

២. កញ្ចប់សាគូរ៉ា គឺជាកញ្ចប់ពិនិត្យសុខភាព ត្រូវបានបង្កើតឡើងដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯង ចំពោះស្រី្តដែលស្ថិតក្នុងវ័យជិតអស់រដូវ។ រោគសញ្ញាដែលទាក់ទងបញ្ហាអស់រដូវ និងបម្រែបម្រួលអ័រម៉ូនរបស់អ្នក នឹងត្រូវបានវាយតម្លៃ ដោយផ្អែកលើគោលការណ៍ណែនាំរបស់សមាគមផ្នែករោគស្រ្តី និងសម្ភពនៃប្រទេសជប៉ុន។

៣. កញ្ចប់លីលី គឺជាកញ្ចប់ពិនិត្យសុខភាព ត្រូវបានបង្កើតឡើងសម្រាប់ស្រ្តីមានអាយុលើសពី ៦០ឆ្នាំ ដែលជាវ័យងាយប្រឈមទៅនឹងជំងឺមហារីកប្រព័ន្ធបន្តពូជស្រ្តី។ យើងខ្ញុំនឹងដោះស្រាយកង្វល់របស់អ្នកអំពីរោគសញ្ញាកើតមានក្រោយពេលអស់រដូវ ដែលមានដូចជា៖ ជំងឺពុកឆ្អឹង ជំងឺស្រុតស្បូន ការរមាស់ទ្វារមាសជាដើម។