រីករាយទិវាប្រយុទ្ធប្រឆាំងជំងឺទឹកនោមផ្អែម១៤ វិច្ឆិកា ២០២១
26 Nov, 2021
ក្នុងឱកាសនេះយើងខ្ញុំសូមណែនាំលោកអ្នកឲ្យស្គាល់ពី "ជំងឺបាតភ្នែកបណ្ដាលមកពីជំងឺទឹកនោមផ្អែម"។ វាជាផលវិបាកដែលបណ្តាលមកពីកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលជាមូលហេតុនៃជំងឺទឹកនោមផ្អែម ហើយផ្ដល់ផលប៉ះពាល់រយៈពេលវែង ដោយនាំឱ្យខូចភ្នែកផ្នែកខាងក្រោយ ដែលហៅថារីទីណា (Retina)។
ដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម មិនមានរោគសញ្ញាគួរឲ្យកត់សម្គាល់ទេ ប៉ុន្ដែស្ថានភាពជំងឺនឹងវិវត្ដកាន់តែធ្ងន់ធ្ងរឡើង ដោយមិនដឹងខ្លួន។ ការវិវត្ដនេះនឹងធ្វើឲ្យអ្នកជំងឺពិការភ្នែក បន្ទាប់ពីមានការថយចុះបន្ដិចម្ដងៗនៃចក្ខុវិញ្ញាណ (ការមើលឃើញ) របស់អ្នកជំងឺ។ ដូច្នេះការពិនិត្យ និង ស្វែងរករោគសញ្ញាបានទាន់ពេលវេលាពិតជាមានសារៈសំខាន់ណាស់សម្រាប់លោកអ្នក។
ជាមួយគ្នាផងដែលសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលមានអត្រា HbA1c លើសពី 7% (លើលទ្ធផលឈាម) យើងខ្ញុំសូមធ្វើការណែនាំឲ្យលោកអ្នកធ្វើការពិនិត្យរកមើលរោគសញ្ញា និងព្យាបាលឲ្យទាន់ពេលវេលា។