A. ការសំរាកពេទ្យ

 

◻  អំពីឯកសារដែលត្រូវបំពេញរួមមាន

1. អត្តសញ្ញាណបណ្ឌ័
2. កាតធានារ៉ាប់រង
3. បានចុះហត្ដលេខានៅលើទំរងបែបបទ
4. សាច់ញាតិដែលត្រូវមកសួរសុខទុក្ខ
5. កក់ប្រាក់ជាមុន


◻ តំលៃនៃការសំរាក់ពេទ្យ

• តំលៃនៃការសំរាក់ពេទ្យគឺបូកបញ្ចូលទាំងការពិគ្រោះជម្ងឺ ការថែទាំ ការចំណាយលើអាហារ និងផ្សេងៗ ទៀត។
• យើងនឹងទូរទាត់រាល់ការចំនាយជារៀងរាល់ថ្ងៃនៅម៉ោង៤រសៀល។
• ការទូរទាត់វិក័យប័ត្រគឺបូកបន្ថែមជាមួយនឹងសាច់ប្រាក់ដែលអ្នកបានកក់ទុកជាមុន។
• ប្រសិនបើតុល្យភាពនៃសាច់ប្រាក់ឬកាតឥណទានរបស់អ្នកគឺមិនគ្រប់គ្រាន់ នោះការទូរទាត់វិក័យប័ត្រនឹងធ្វើឡើងនៅថ្ងៃចន្ទ័រៀងរាល់ដើមសប្តាហ៍។
• សូមធ្វើការបង់ប្រាក់កំឡុងពេលមួយសប្តាហ៍បន្ទាប់ពីទទួលវិក័យប័ត្រ។
• យើងនឹងប្រគល់ជូនប្រាក់កក់ទៅអ្នកវិញនៅពេលអ្នកជាសះស្បើយនិងត្រលប់ទៅគេហដ្ធានវិញ។

 

B. សំភារៈផ្ទាល់ខ្លួន

 

◻ សំភារៈដែលត្រូវយកមកជាមួយ

• ថ្នាំដែលកំពុងប្រើ និងពត៏មានដែលទាក់ទងនឹងថ្នាំ
• ខោទ្រនាប់( ប្រសិនបើអ្នកមិនចាំបាច់ត្រួវស្លៀកខោទឹកនោម )
• ប្រអប់ដាក់ធ្មេញជ័រ ( ប្រសិនបើអ្នកប្រើធ្មេញជ័រ )
• ប្រដាប់ដុសធ្មេញជ័រ (ប្រសិនបើអ្នកប្រើធ្មេញជ័រ )
• កាសស្តាប់ ( យើងក៏មានផ្តល់ជូនកាសស្តាប់ផងដែរ ប៉ុន្តែអ្នកក៏អាចយកវាមកជាមួយប្រសិនបើអ្នកមិនចង់កាសស្តាប់របស់មន្ទីរពេទ្យ
※សូមកុំយកវត្ថុមានតម្លៃ និងរបស់មិនចាំបាច់មកជាមួយ។


◻ សំភារៈបន្ទាប់បន្សំ

• ដបទឹក
• ពែង
• ច្រាស់ដុសធ្មេញ ( ២ )
• ក្រាស់សិតសក់
• កន្សែង
• សំឡីត្បាល់ត្រចៀក
• ស្បែកជើង
• ឡាមកោរ ( សំរាប់បុរស )
• ជែលកោរពុកមាត់ ( សំរាប់បុរស VIP ) យើងនឹងប្រគល់ជូនប្រាក់កក់ទៅអ្នកវិញនៅពេលអ្នកជាសះស្បើយចេញពីមន្ទីរពេទ្យ។

 

C. ការស្នាក់នៅ និងការសួរសុខទុក្ខកំឡុងពេលសំរាកពេទ្យ

 

១.បន្ទប់សំរាក
មន្ទីរពេទ្យរបស់យើងមានបន្ទប់ VIP ជម្ងឺធ្ងន់ និងបន្ទប់ធម្មតា។

※ការប្រុងប្រយត្ន័

• ការទូរទាត់ការចំនាយគិតត្រឹមម៉ោង១២ព្រឹក
• ការជក់បារីនិងការពិសារគ្រឿងស្រវឹង គឺត្រួវបានហាមឃាត់
• សូមប្រុងប្រយត្ន័ និងការពារសំភារៈផ្ទាល់ខ្លួនជៀសវាងការបាត់បងក្នុងមន្ទីរពេទ្យ
• សូមប្រើកាសស្តាប់នៅពេលអ្នកមើលទូរទស្សន៏នៅក្នុងបន្ទប់ធម្មតា ប្រសិនបើអ្នកចង់ចេញទៅខាងក្រៅ ឬងូតទឹកត្រូវសូមការអនុញ្ញាតពីវេជ្ជបណ្ឌិត។


២.អាហារ

• អាហារត្រូវបានផ្តល់ជូនទៅតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតដែលតម្រូវទៅតាមស្ថានភាពសុខភាពរបស់អ្នក។ ប្រសិនបើអ្នកចេញទៅបរិភោគអាហារនៅខាងក្រៅសូមប្រាប់ទៅកាន់បុក្គលិកនៅផ្នែកដែលអ្នកកំពុងសំរាក។
• អាហារពេលព្រឹកចាប់ផ្តើមពីម៉ោង ៧:៣០នាទី ថ្ងៃត្រង់ម៉ោង ១២:០០ ពេលល្ងាចម៉ោង ៦:០០ អ្នកក៏អាចជ្រើសរើសអាហារបែបខ្មែរ និងបែបជប៉ុន។


※ ការប្រុងប្រយត្ន៏

• សូមប្រាប់ទៅកាន់បុក្គលិករបស់យើង ឬអ្នកជំនាញខាងអាហារប្រសិនបើអ្នកមានអាឡែស៊ី ឬបញ្ហាអ្វីទាក់ទងនឹងអាហារ។
• ការបរិភោគអាហារឆៅមិនត្រូវបានអនុញ្ញាត ដោយសារហេតុផលអនាម័យ។

D. ការសាកសួរសុខទុក្ខ

 

១. ម៉ោងសួរសុខទុក្ខ
ផ្នែកជម្ងឺធ្ងន់ ម៉ោង១រសៀល ដល់ ម៉ោង៧យប់

(※ការសាកសួរសុខទុក្ខគឺសូមឲ្យមានរយៈពេលខ្លីដើម្បីកុំឲ្យអ្នកជម្ងឺមានអាការៈស្រ្តេសកំឡុងពេលព្យាបាល )
ផ្នែកជម្ងឺទូទៅ ម៉ោង១១ព្រឹក ដល់ ៧យប់។ សំរាប់(VIP): គឺ២៤ម៉ោង

២. ការអញ្ចើញមកសួរសុខទុក្ខ
យើងខ្ញុំសូមអធ្យាស្រ័យ ដោយហេតុថាយើងយកចិត្តទុកដាក់ខ្លាំងទៅលើការព្យាបាលអ្នកជម្ងឺ ដូចនេះក្នុងករណីខ្លះការសាកសួរសុខទុក្ខអ្នកជម្ងឺគឺមិនត្រូវបានអនុញ្ញាត។ ជាមួយគ្នានេះដែរ អាយុនៃសាច់ញាតិដែលមកសាកសួរសុខទុក្ខក៏ត្រូវបានកំនត់ ពីព្រោះក្នុងករណីមួយចំនួនតូចអាច នឹងមានការចម្លងរោគមកកាន់អ្នកជម្ងឺដែលកំពុងសម្រាក ព្យាបាល។ទាំងនេះគឺដើម្បីផ្តល់ឲ្យអ្នកជម្ងឺនូវការថែទាំមួយ ដ៏ត្រឹមត្រូវ ក៏ដូចជាកុមារផងដែរ។ យើងខ្ញុំសូមអរគុណចំពោះការចូលរូមសហការ។

※ ផ្នែកជម្ងឺធ្ងន់ ក្មេងចាប់ពីអាយុ០ ទៅដល់ ៦ឆ្នាំ គឺមិន អនុញ្ញាត។