មជ្ឈមណ្ឌលសង្រ្គោះបន្ទាន់ |
មជ្ឈមណ្ឌលពិគ្រោះជម្ងឺនិងផ្នែកជម្ងឺទូទៅ |
មជ្ឈមណ្ឌលជម្ងឺដាច់សរសៃរឈាមខួរក្បាលនិងវះកាត់ប្រព័ន្ធប្រាសាទ |
មជ្ឈមណ្ឌលពិនិត្យសុខភាព |
មជ្ឈមណ្ឌលផ្នែក កុមារ |
មជ្ឈមណ្ឌលសម្ភព និងរោគស្ត្រី |
គោលដៅ
អការៈ ក្អក វិលមុខអាចធើ្វអោយសុខភាពចុះខ្សោយ។យើងនឹងផ្តល់ការព្យាបាលថែទាំដ៏ល្អសំរាប់អ្នកជម្ងឺដែលអការៈទាំងនេះ។
មាតិកានៃការពិនិត្យព្យាបាល
ជំងឺមួយចំនួនមានរោគសញ្ញាស្រាលដូចជា ជម្ងឺ ផ្តាសាយប៉ុន្ដែវាបានបង្កប់អការៈធ្ងន់ធ្ងរនៅក្នង នោះក្រុមគ្រូពេទ្យយើងខ្ញុំនឹងធ្វើការពិនិត្យបន្ថែមអោយ កាន់តែលំអិតដោយធ្វើការពិនិត្យឈាម និងពិនិត្យដោយថតរួបភាពវេជ្ជៈសាស្រ្ត។ ប្រសិនបើលោក-អ្នកមានរោគសញ្ញា វិលមុខ មិនស្រួលក្នុងខ្លួនជាប់រហូតសូមមកពិគ្រោះជាមួយគ្រូពេទ្យយើងខ្ញុំ។
គោលដៅ
ផ្តល់ការព្យាបាលថែទាំដល់លោក-អ្នកដែលមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន មានជម្ងឺឈឺទ្រូង ឈឺពោះ។
មាតិកានៃការពិនិត្យព្យាបាល
ចំពោះអ្នកជម្ងឺដែលរកឃើញថាមានជម្ងឺនៅដើមទ្រូង និងពោះដែលចាំបាច់ត្រូវធ្វើការវះកាត់ នឹងត្រូវធ្វើការប្រឹក្សាដោយគ្រូពេទ្យជំនាញវះកាត់ពិតប្រាកដ។ ប្រសិនបើចាំបាច់គឺត្រូវធ្វើការវះកាត់ ហើយក្រោយពេលវះកាត់យើងនឹងធ្វើការព្យាបាលនឹងតាមដានជម្ងឺយ៉ាងដិតដល់ជូនលោក-អ្នក។
គោលដៅ
មន្ទីរពេទ្យុយើងខ្ញុំក៏មានទទួលព្យាបាលអ្នកជម្ងឺដែលមាន លាមកមានឈាម រឺលាមកពណ័ខ្មៅ។
មាតិកានៃការពិនិត្យព្យាបាល
លាមកមានឈាម រឺលាមកខ្មៅជាដើម គឺជាសញ្ញាដែលបង្ហាញថាមានការហូរឈាមក្នុងបំពង់រលាយអាហារ។មន្ទីពេទ្យយើងខ្ញុំធ្វើការពិនិត្យបំពង់រំលាយអាហារដោយម៉ាស៊ីនអង់ដូរស្កុប ករណីមួយចំនួនយើងក៏អាចធ្វើការព្យាបាលដោយម៉ាស៊ីនអង់ដូស្កុបផងដែរ។
គោលដៅ
មន្ទីរពេទ្យយើងខ្ញុំក៏មានទទួលព្យាបាលអ្នកជម្ងឺ ដែលមានអការៈឈឺដើមទ្រូង និងញ័រទ្រូង។
មាតិកានៃការពិនិត្យព្យាបាល
មន្ទីរពេទ្យយើងខ្ញុំមានប្រពន្ធ័ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រូពេទ្យជំនាញផ្នែកសរីរាង្គ របត់ឈាមនៅជប៉ុន ប្រិសិនបើក្នុងករណីដែលចាំបាច់យើងក៏មានវេជ្ជបណ្ឌិតជំនាញព្យាបាល សរីរាង្គរបត់ឈាមជាជនជាតិជប៉ុនដើម្បីព្យាបាលជម្ងឺក្នុងសរសៃឈាមជូនលោក-អ្នក។
គោលដៅ
លោក-អ្នកអាចធ្វើការប្រឹក្សា និងទទួលការពិនិត្យព្យាបាលជម្ងឺពីគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុនដោយផ្ទាល់។
មាតិកានៃការពិនិត្យព្យាបាល
មន្ទីរពេទ្យយើងខ្ញុំ មានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយមន្ទីរពេទ្យនៅប្រទេសជប៉ុនក្នុងការពិនិត្យនិងព្យាបាលជម្ងឺជូនលោក-អ្នក។ ក្នុងករណីចាំបាច់ យើងនឹងប្រើប្រព័ន្ធInternetដើម្បីធ្វើការពិគ្រោះជាមួយគ្រូពេទ្យនៅជប៉ុន ដើម្បីរកវិធីសាស្ត្រព្យាបាល។
គោលដៅ
មន្ទីរពេទ្យុយើងខ្ញុំទទួលព្យាបាល ជម្ងឺសង្គ្រោះបន្ទាន់ទាំងកំរិតស្រាលធ្ងន់និងអ្នកជម្ងឺដែលត្រូវបានដឹកតាមរថយន្តសាមុយ។ដូចជាករណីការលំបាកដកដង្ហើម ញ័រទ្រូង ឈឺចាប់ផ្សេងៗ ការពុលកំរិតធ្ងន់ ការចុះខ្សោយនៃស្មារតីជាដើម។
មាតិកានៃការពិនិត្យព្យាបាល
នៅក្នុងមន្ទីរពេទ្យយើងខ្ញុំមាន ផ្នែកសង្គ្រោះបន្ទាន់ រង់ចាំផ្តល់សេវាសង្រ្គោះ 24 ម៉ោងក្នុងមួយថ្ងៃ។យើងបានបង្កើតប្រព័ន្ធ ដែលអាចទទួលសង្គ្រោះបន្ទាន់គ្រប់ពេលវេលាចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ និងគ្រុនក្តៅ។លើសពីនេះទៀត មន្ទីរពេទ្យមានរថយន្តសង្រ្គោះ វេជ្ជបណ្ឌិតដែលអាចចុះទៅពិនិត្យនិងការព្យាបាល ដល់ទីកន្លែងផ្ទាល់។
គោលដៅ
ផ្តល់ការព្យាបាលថែទាដល់អ្នកជម្ងឺដែលរងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងខ្យល់គរ រឺ របួសផ្នែកខាងក្រៅរាងកាយ។
មាតិកានៃការពិនិត្យព្យាបាល
ការព្យាបាលមុខរបួសគឺត្រូវធ្វើអោយបានឆាប់រហ័សគឺជាកត្តាសំខាន់។ រកប្រភពហូរឈាមអោយបានលឿនដើម្បីឃាត់ឈាម និងទប់ស្កាត់រឺកំណត់ការខូតខាតសរីរាង្គណាមួយ។ មន្ទីរពេទ្យយើងខ្ញុំបានបង្កើតប្រព័ន្ធដើម្បីទទួលវះកាត់សង្គ្រោះបន្ទាន់ដោយគ្រូពេទ្យជំនាញផ្នែកវះកាត់។
គោលដៅ
យើងខ្ញុំក៏ទទួលព្យាបាលអ្នកជម្ងឺដែលសង្ស័យថាមានការឆ្លងរោគដែលបណ្តាលអោយមានអការៈ ពិបាកដកដង្ហើម ក្អក នោមមានឈាមជាដើម។
មាតិកានៃការពិនិត្យព្យាបាល
ចំពោះអ្នកជម្ងឺរលាកសួតរ៉ាំរ៉ៃ និង អ្នកជម្ងឺខ្សោយតំរងនោមចាំបាច់គឺត្រូវអោយថ្នាំសំលាប់មេរោគ និងធ្វើការលាងឈាម។ករណីខ្លះត្រូវមានការយកចិត្តទុកដាក់ខ្ពស់កំឡុងពេលព្យាបាលដោយដាក់អុកស៊ីសែន និងចាំបាច់ត្រូវបន្តការលាងឈាម និងពិនិត្យអោយបានដិតដល់។យើងបានបំពាក់ឧបករណ៍និង បុគ្គលិករួចជាស្រេច ដើម្បីទទួលព្យាបាលនិងថែទាំនូវជំងឺធ្ងន់ធ្ងរបែបនេះគ្រប់ពេលវេលា។លើសពីនេះទៀត យើង បានរៀបចំ ថ្នាំបង្ការនឹង ប្រឆាំង និងជំងឺរលាកថ្លើមរ៉ាំរ៉ៃ។
គោលដៅ
ទទួលព្យាបាលអ្នកជម្ងឺដែលរងការប៉ះទង្គិចផ្នែកក្បាល និងជម្ងឺដែលមានអការៈ កម្រើក ដៃ ជើងមិនបាន ភ្លាមៗនិយាយមិនចេញជាដើម។
មាតិកានៃការពិនិត្យព្យាបាល
ចំពោះអការៈមួយចំនួនដូចជា ដៃ ជើង កម្រើកមិនបាន ភ្លាមៗនិយាយមិនចេញ គឺអាចបណ្តាលមកពីជម្ងឺផ្នែកខួរក្បាលដូចជា ជម្ងឺរលួយសាច់ដុំខួរក្បាល រឺជម្ងឺដុំសាច់ក្នុងខួរក្បាល។ មានការពិនិត្យបន្ថែមដោយគ្រូពេទ្យជំនាញវះកាត់ខួរ ក្បាលហើយយើងខ្ញុំយកចិត្តទុកដាក់ធ្វើការព្យាបាលលើផ្នែកស្តានិតិកាយសម្បទាដើម្បីអោយលោក-អ្នកវិលមករកជីវភាពដូចធម្មតាឡើង វិញ។ មិនតែប៉ុណ្ណោះ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលជម្ងឺដែលចាំបាច់ត្រូវធ្វើការវះកាត់ជាបន្ទាន់គ្រប់ពេលវេលា។
គោលដៅ
ទទួលព្យាបាលអ្នកជម្ងឺដែលមានអការៈ កម្រើក ដៃ ជើងមិនបាន ភ្លាមៗនិយាយមិនចេញ។
មាតិកានៃការពិនិត្យព្យាបាល
ក្នុងករណីដែលអ្នកទើបតែកើតមានជម្ងឺរលួយ សាច់ដុំខួរក្បាលថ្មីៗ អាចធ្វើការព្យាបាលក្នុងសរសៃឈាមដើម្បីធ្វើអោយអការៈមានភាពប្រសើរឡើង។មន្ទីរពេទ្យយើងខ្ញុំមានបំពាក់នូវឧបករណ៍បរិក្ខារពេទ្យគ្រប់គ្រាន់និងមានគ្រូពេទ្យជំនាញវះកាត់និងព្យាបាលជម្ងឺដាច់សរសៃឈាមខួរក្បាលយ៉ាងមានប្រសិទ្ធីភាព ប្រសិនបើលោកអ្នកមានកង្វល់ពីជម្ងឺរបស់លោកអ្នកយើងអាចទទួលព្យាបាលជម្ងឺជូនលោកអ្នកបានគ្រប់ពេលវេលា។
គោលដៅ
ការផ្តល់វេសាថែទាំវេជ្ជៈសាស្រ្តជូនអ្នកជម្ងឺដែលមានអការៈ ដូចជា(ល្ហិតល្ហៃ) (ស្ពឹក) (ជម្ងឺឈឺសរសៃប្រសាទ)។
មាតិកានៃការពិនិត្យព្យាបាល
ការពិនិត្យព្យាបាលជម្ងឺប្រពន្ធ័ប្រសាទដែលមានអការៈស្ពឹក និងស្លាប់អវៈយវៈ។ ជាមួយគ្នានេះ យើងក៏ផ្តល់ការព្យាបាលថែទាំដោយចលនាជូនលោកអ្នកដែលមានជម្ងឺស្ពឹកដៃ ស្ពឹកជើងរ៉ាំរ៉ៃ និងលោកអ្នកដែលមានកង្វល់ជាមួយអការៈឈឺចាប់ផ្សេងៗសូមមកពិគ្រោះយោបល់ជាមួយ វេជ្ជៈបណ្ឌិតយើងខ្ញុំ។
គោលដៅ
មន្ទីរពេទ្យយើងខ្ញុំទទួលព្យាបាល គ្រប់ប្រភេទ ជម្ងឺដែលមានអការៈផ្សេងៗដូចជាៈ ការឈឺចាប់ មិនអាចធ្វើចលនាបាន លើសជាងនេះទៀត អ្នកជម្ងឺដែលមានអការៈពិបាកលេបពេលទទួលទានអាហារ រឺអ្នកជម្ងឺដែលមិនអាចនិយាយបាន។
មាតិកានៃការពិនិត្យព្យាបាល
ផ្នែកស្តានិតិកាយសម្បទារបស់មន្ទីរពេទ្យយើងខ្ញុំ មានផ្តល់ការថែទាំជូនអ្នកជម្ងឺសំរាកពេទ្យ ដូចជា ការព្យាបាលដោយចលនា ព្យាបាលកាយសម្បទា ស្តាសមត្ថភាពនិយាយ ស្តាសមត្ថភាពស្តាប់។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ ចំពោះអ្នកជម្ងឺដែលមានបំណងចង់តាមដានជម្ងឺបន្តគឺនឹងធ្វើការព្យាបាលក្នុងនាមជា(អ្នកជម្ងឺក្រៅ) ហើយសំរាប់អ្នកជម្ងឺដែលមានបំណងចង់អោយប្រស ើរឡើងក្នុងការរស់នៅ ខាងមន្ទីពេទ្យយើងខ្ញុំនឹង(ផ្តល់ការព្យាបាលថែទាំដោយចលនាដល់ផ្ទះលោកអ្នក)។ ក្នុងករណី មិនអាចធ្វើចលនាបាន រឺមិនអាចធ្វើចលនាបានដោយសារការឈឺចាប់ រឺមិនអាចនិយាយបានតាមគំនិតចង់និយាយ សូមធ្វើការទាក់ទងមកមន្ទីរពេទ្យ។
គោលដៅ
មន្ទីរពេទ្យយើងខ្ញុំផ្តល់ការថែទាំវេជ្ជៈសាស្រ្តជូនទាំងអ្នកដែលមានជម្ងឺរ៉ាំរ៉ៃ និងអ្នកដែលមានសុខភាពប្រក្រតីផងដែរ។
មាតិកានៃការពិនិត្យព្យាបាល
ទោះបីក្នុងពេលថ្មីៗគ្មានអការៈបង្ហាញថាមានជម្ងឺក៏ដោយ ក្នុងខៈពេលដែលយើងមិនបានចាប់អារម្មណ៏ គឺអាចប្រឈមមុខនឹងជម្ងឺ ដូចជាជម្ងឺលើសសម្ពាធឈាម ជម្ងឺលើសជាតិខ្លាញ់ក្នុងឈាម រឺជម្ងឺលើសជាតិស្ករក្នុងឈាម។ នៅមន្ទីរពេទ្យយើងខ្ញុំ នឹងធ្វើការវិភាគលើរាងកាយទាំងមូល ដោយការពិនិត្យលើរាងកាយ រឺដោយជោះឈាម ក្នុងករណីខ្លះ គឺអាចត្រូវថតរូបភាពវិជ្ជសាស្ត្រផងដែរ។ ហើយពួកយើងនឹងណែនាំ ពីការទទួលទានប្រចាំថ្ងៃ វិធីហាត់ប្រាណ ដើម្បីអោយចៀសផុតពីជម្ងឺ។
គោលដៅ
យើងផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺ ចាប់តាំងពី ទារកទើបនឹងកើត រហូតដល់ អាយុ ១៥ឆ្នាំ
មាតិកានៃការពិនិត្យព្យាបាល
ចំពោះ ដេប៉ាតឺម៉ង ផ្នែកកុមារ យើងព្យាបាល នឺងទទួលពិគ្រោះ ទាំងផ្នែក សុខភាព និង ការលូតលាស់របស់ កុមារ (ការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតប្រព្រឹត្តទៅ សម្រាប់កុមារ អាយុ ១៥ឆ្នាំ ចុះក្រោម ដោយមិនគិតពីរោគសញ្ញា ឬក៏ សភាពធ្ងន់ធ្ងរទេ។
ពូកយើងមានឯកទេសច្បាស់លាស់ចំពោះការវះកាត់ផ្នែកកុមារ, សូមធ្វើការទាក់ទងមកពូកយើង
យើងផ្តោតទៅលើការថែទាំលើសុខភាពផ្ទៃពោះរបស់ម្ដាយប្រកបដោយសុខភាពល្អ និងការសម្រាលប្រកបដោយសុវត្ថិភាពដល់ម្តាយ និងទារក។
ផ្តល់ការថែរក្សាសុខភាពស្ត្រី តាមរយៈការការពារជំងឺដោយផ្តល់ការពិនិត្យសុខភាពរោគស្ត្រីសម្រាប់ស្ត្រីគ្រប់វ័យ។
យើងផ្តល់ជូននូវការថែរក្សា និងការព្យាបាលប្រកបដោយគុណភាពខ្ពស់បំផុតដែលយោងតាមគោលការណ៍ណែនាំរបស់សមាគមវេជ្ជសាស្ត្រជប៉ុនផ្នែកសម្ភព និងរោគស្ត្រី (JSOC) ។
សេវាកម្ម៖
កញ្ចប់ពិនិត្យសុខភាពស្ដ្រីត្រូវបានរៀបចំជូន សម្រាប់ស្ដី្រស្របតាមវ័យ។ ការពិនិត្យបន្ថែមត្រូវបានធ្វើឡើងអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងរបស់ស្ដ្រីម្នាក់ៗ។ ការពិនិត្យរោគស្រ្តីតាមរយៈអេកូទ្វារមាសគឺជាវិធីសាស្ត្រវិភាគលើសរីរាង្គស្ត្រីបានច្បាស់ជាងអេកូលើពោះ។
ការព្យាបាលដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដោយវិធីសាស្ត្រព្យាបាល យូ អេ អ៊ី គឺជាការព្យាបាលដោយមិនចាំបាច់កាត់ដុំសាច់ស្បូនទ្បើយ។ ការព្យាបាលនេះអាស្រ័យលើភាពធ្ងន់ធ្ងររបស់ជំងឺផងដែរ ដូច្នេះសូមអញ្ជើញមកប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញផ្នែករោគស្រ្តី ដើម្បីទទួលបានព័ត៌មានលម្អិត។
ជំងឺក្រៅផ្នែករោគស្ត្រី
ការពិនិត្យនិងព្យាបាលជំងឺដុំសាច់ស្បូន, ជំងឺendometriosis ជំងឺ adenomyosis និងជំងឺមហារីកដុំសាច់ស្បូន។
ការវាយតម្លៃនិងការព្យាបាលភាពមិនប្រក្រតីនៃអរម៉ូនដូចជាការឈឺចាប់ពេលមករដូវ រដូវដែលមិនប្រក្រតី វិបត្ដិនៃការអស់រដូវ។
ការពិនិត្យនិងព្យាបាលយ៉ាងយកចិត្ដទុកដាក់ នៃរោគស្ត្រី រោគដំបៅ និងការស្រុតសរីរាង្គណាមួយក្នុងអាងត្រគាក។ យើងផ្តល់ការតាមដានយ៉ាងយកចិត្ដទុកដាក់នៃការវិវឌ្ឍមិនធម្មតារបស់កោសិកាមាត់ស្បូន។
ទីពីរការប្រឹក្សាយោបល់លើលទ្ធផលពិនិត្យ និង ការព្យាបាលពីមន្ទីរពេទ្យផ្សេងទៀតដោយគ្រូពេទ្យជំនាញ។
យើងផ្តល់ការពិគ្រោះយោបល់លើជំងឺជាច្រើនដែលត្រូវការផ្តល់ការវះកាត់ភ្លាមៗ។
យើងអាចផ្តល់ជូន៖
ថ្នាំបង្ការការពារមហារីកមាត់ស្បូន Papillomavirus (HPV) គឺជាមេរោគមួយដែលបណ្ដាលអោយមានជំងឺមហារីកមាត់ស្បូន។ ក្រៅពីការពិនិត្យសុខភាពជាប្រចាំ យើងសូមណែនាំឱ្យលោកអ្នកការពារខ្លួនដោយការចាក់ថ្នាំបង្ការ HPV។
យើងយកចិត្ដទុកដាក់ និង ថែរក្សាយ៉ាងសំខាន់ទៅលើទារក និង ម្ដាយ។ យើងផ្តល់សេវាកម្មស្របតាមអនុសាសន៍របស់សមាគមវេជ្ជសាស្ត្រជប៉ុនផ្នែកសម្ភពនិងរោគស្ត្រីសម្រាប់អ្នកមានផ្ទៃពោះប្រកបដោយសុវត្ថិភាពនិងសុខភាពល្អ។
សេវាកម្ម៖
សេវាកម្មដល់គេហដ្ឋានក្រោយពេលសម្រាលបុត្រ៖
គោលដៅៈ ចាប់ពី ៧ ថ្ងៃក្រោយពេលសម្រាលរហូតដល់ទារកអាយុ ៣ ខែ។
ត្រូវបានណែនាំសម្រាប់៖
ឆ្មបរបស់យើងនឹងផ្ដល់ជូនអ្នកអំពីដំបូន្មានល្អៗអំឡុងពេលមានផ្ទៃពោះ។ ពួកគេនឹងផ្តល់ជូននូវវគ្គសិក្សាដែលមានប្រយោជន៍សម្រាប់ម្ដាយនិងកូនរបស់អ្នក។ នៅលើវគ្គនីមួយៗអ្នកនឹងទទួលបានព័ត៌មាននិងដំបូន្មានមានប្រយោជន៍អំពីរបបអាហារដែលផ្ដល់សុខភាពល្អនិងការធ្វើលំហាត់ប្រាណដើម្បីឱ្យអ្នកមានផ្ទៃពោះមានសុខភាពល្អ។
យើងយល់ថាការបំបៅកូនដោយទឹកដោះម្តាយនូវតែជាបញ្ហាចោទជាច្រើនសម្រាប់អ្នកម្តាយ។ ឆ្មបរបស់យើងនឹងរៀបចំជាជំនួយផ្នែកស្មារតី និង ផ្នែករាងកាយរបស់អ្នកម្ដាយមុនពេលសម្រាលបុត្រ។ ឆ្មបនឹងជួយណែនាំអ្នកអំពីរបៀបបីទារកនិងបង្រៀនអ្នកអំពីស្ថានភាពបំបៅឱ្យបានត្រឹមត្រូវសម្រាប់ជាបទពិសោធន៍មួយដ៏ល្អប្រសើរក្នុងការបំបៅកូនដោយទឹកដោះ។ ការពិគ្រោះយោបល់អំពីការបំបៅកូនដោយទឹកដោះម្តាយនឹងទទួលបាននូវការណែនាំនូវអ្វីដែលអ្នករំពឹងទុកអំពីការបំបៅកូននិងអ្វីដែលអ្នកត្រូវធ្វើប្រសិនបើអ្នកជួបប្រទះភាពមិនស្រួលក្នុងការបំបៅ។
ការពិគ្រោះយោបល់នេះក៏មានសម្រាប់ម្តាយដែលកំពុងបំបៅដោះកូនរួចហើយផងដែរ។